* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកស្រី អាំង សុជាតា ខូយរីដា ដឹកនាំសមាជិកាសមាគមនារីខេត្ត និងក្រុមកាយឫទ្ធិនារី អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តកែវវិជ័យ (វត្តមេគណខេត្តពោធិ៍សាត់)

02-10-2026 21:35

(ពោធិ៍សាត់)៖ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជាប្រធានកិត្តិយស សាខាសមាគមកាយឫទ្ធិនារីកម្ពុជា ប្រចាំខេត្តពោធិ៍សាត់ បានដឹកនាំសមាជិក សមាជិកា និងក្រុមកាយឫទ្ធិនារីជាន់ខ្ពស់ អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តកែវវិជ័យ (វត្តមេគណខេត្ត) ដែលមានទីតាំងស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ពិធីបុណ្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ដើម្បីរួមគ្នាបួសសួងឧទ្ទិសកុសលផលបុណ្យ និងបង្ហាញពីសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។

ក្នុងបរិយាកាសដ៏អធិកអធម និងសែនកក់ក្តៅនោះ ថ្នាក់ដឹកនាំ និងសមាជិកាទាំងអស់ បានរៀបចំចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ព្រមទាំងបានអុជធូបទៀន ថ្វាយបង្គំព្រះរតនត្រ័យ និងឧទ្ទិសទានផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ញាតិកាទាំងប្រាំពីរសណ្តាន និងវីរជនខ្មែរដែលបានចែកឋានទៅខាងមុខ ក៏ដូចជាការបន់ស្រន់សូមឱ្យខេត្តពោធិ៍សាត់ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំបំផុតរបស់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១៥ថ្ងៃ។ ពិធីនេះមិនត្រឹមតែជារយៈកាល នៃការធ្វើទានឧទ្ទិសកុសលដល់ជនដែលបានចែកឋានទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនូវវប្បធម៌ដ៏ផូរផង់ ការបង្ហាញពីសហគមន៍សាមគ្គីភាព និងការថែរក្សាឫសគល់ នៃប្រពៃណីព្រះពុទ្ធសាសនាដ៏យូរលង់របស់បុព្វបុរសខ្មែរយើងផងដែរ។

ការចូលរួមរបស់លោកស្រី អាំង សុជាតា ខូយរីដា ព្រមទាំងសមាជិកា និងក្រុមកាយឫទ្ធិនារីនាឱកាសនេះ មិនត្រឹមតែបង្ហាញពីការគោរពប្រតិបត្តិធម៌សាសនាយ៉ាងខ្ជាប់ខ្ជួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អប្រពៃ ក្នុងការរួមចំណែកដឹកនាំ និងអប់រំយុវជនជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រី និងយុវជនកម្ពុជា ឱ្យបានគង់វង្សស្ថិតស្ថេរគាប់ប្រសើររហូតតទៅ៕