* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្តរមានជ័យ ថ្លែងអំណរគុណក្រុមហ៊ុនឯកជន ដែលឧបត្ថម្ភសម្ភារមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះនៅក្នុងខេត្ត

02-10-2026 21:40

(ឧត្តរមានជ័យ)៖ លោក គង់ កន្នារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងលោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក យិន សំណាង និងសហការី តំណាងលោក បែន គឹមសាន ប្រធានក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ឬងាយរងគ្រោះដោយប្រការផ្សេងៗក្នុងខេត្ត។

អំណោយដែលក្រុមហ៊ុនបានឧបត្ថម្ភនាឱកាសនោះ រួមមាន៖ ទឹកបរិសុទ្ធចំនួន២,០០០យួរ មីចំនួន២០០កេស និងទឹកស៊ីអ៊ីវចំនួន ២០០យួរ។

ក្នុងឱកាសនោះ លោក គង់ កន្នារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក យិន សំណាង និងសហការី ព្រមទាំងក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ ដែលបានបង្ហាញពីស្មារតីចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងការងារមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក។

លោកបានថ្លែងបញ្ជាក់ថា អំណោយទាំងនេះ គឺជាការចូលរួមដ៏មានតម្លៃពីវិស័យឯកជនក្នុងការគាំទ្រ ដល់ការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសការត្រៀមលក្ខណៈសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលអាចជួបប្រទះនឹងគ្រោះមហន្តរាយ ឬស្ថិតក្នុងស្ថានភាពងាយរងគ្រោះនៅតាមមូលដ្ឋាន។

លោក គង់ កន្នារិទ្ធ បានលើកឡើងថា សម្ភារដែលទទួលបាននាពេលនេះ នឹងត្រូវយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ដើម្បីបម្រើការងារមនុស្សធម៌ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅពេលមានតម្រូវការ។

លោកបានអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជន ក្រុមហ៊ុន និងវិស័យឯកជន បន្តចូលរួមឧបត្ថម្ភ និងសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការងារមនុស្សធម៌ ព្រោះការចូលរួមពីគ្រប់ភាគី គឺជាកម្លាំងសំខាន់ក្នុងការជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងងាយរងគ្រោះដោយគ្រោះមហន្តរាយ។

ជាមួយគ្នានេះ លោក គង់ កន្នារិទ្ធ ក៏បានចាត់ទុកការចូលរួមរបស់ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) អាហរ័ណ នីហរ័ណ នាពេលនេះថា ជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ដែលបានរួមចំណែកពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ក្នុងបុព្វហេតុជួយប្រជាពលរដ្ឋនៅពេលជួបការលំបាក៕