* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងជំនួបទ្វេភាគី​ ជាមួយក្រុមប្រតិបត្តិ​កាកបាទក្រហមកម្ពុជា (Video inside)

02-10-2026 22:04

(ភ្នំពេញ)៖ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងគណៈប្រតិភូ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានយាងទស្សនកិច្ចផ្លូវការនៅទីស្នាក់ការកាកបាទក្រហមកម្ពុជា​ និងបានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំក្រុមប្រតិបត្តិទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដឹកនាំ និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។

ក្នុងជំនួបទ្វេភាគីលោកស្រី ពុំ ចន្ទីនី បានបង្ហាញជូនគណៈប្រតិភូនូវប្រវត្តិរបស់កាកបាទក្រហមកម្ពុជា, យុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមបាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ដោយផ្តោតលើលទ្ធផលនៃការវាយតម្លៃពាក់កណ្ដាលទីនៃការអនុវត្តយុទ្ធសាស្ត្រ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦-២០៣០។ លោកស្រីក៏បានរំលេចពីសមិទ្ធផលសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ដែលបានអនុវត្តក្នុងឆ្នាំ២០២៥កន្លងមក លើការងារឆ្លើយតបគ្រោះមហន្តរាយ, ការជួយដល់ប្រជាជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ, ការលើកកម្ពស់ការពង្រឹងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ, ការងារសុខភាពនិងថែទាំសុខភាពតាមសហគមន៍ និងការអភិវឌ្ឍន៍ស្ថាប័ន។

បន្ទាប់ពីត្រងត្រាប់ពីសមិទ្ធផលសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា បានមានចំណាប់អារម្មណ៍លើការកសាងផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត
ជាពិសេសសមិទ្ធផលផ្ទះ និងអណ្តូងទឹកស្អាត ដែលជាព្រះរាជអំណោយដ៏ឧត្ដុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ទន្ទឹមនឹងនេះដែរ ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេតែងតែប្រោសព្រះរាជូបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ជារៀងរាល់ខែ ឆមាស និងក្នុងឱកាសផ្សេងៗទៀត។

ជាមួយគ្នានេះម្ចាស់ក្សត្រី ទុនគូ ពូតេរី ម៉ីនតាន់ សាហ្វីណា បានចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការរវាងសមាគមជាតិកាកបាទក្រហមកម្ពុជា ជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) និងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) ដោយយោងតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងសេវីល២.០។

នាឱកាសនោះលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក៏បានគូសបញ្ជាក់ក្នុងពេលមានបញ្ហាព្រំដែនកម្ពុជា-ថៃ កាកបាទក្រហមកម្ពុជា មានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ អាយ.ស៊ី.អរ.ស៊ី. ដោយបានជួបពិភាក្សាគ្នាតាមរយៈអនឡាញ និងជួបផ្ទាល់ចំនួន ១៨លើក លើការងារជួយដល់ប្រជាជនភៀសសឹក, ការចុះពិនិត្យវាយតម្លៃពីតម្រូវការជនភៀសសឹក, ក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព និងលើកកម្ពស់ការយល់ដឹងស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ, ការបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយពីគ្រាប់មីន និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ, ការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងកិច្ចគាំពារដល់វីរយុទ្ធជន ១៨រូប តាមរយៈការបញ្ជូនសារកាកបាទក្រហម ដោយអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ។

លោកស្រី ម៉ែន នារីសោភ័គ ក៏បានគូសបញ្ជាក់ពីមេរៀនបទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលកាលពីអតីតកាល និងដំណាក់កាលស្ដារឡើងវិញឆ្នាំ១៩៧៩-១៩៩៤ ក្នុងកិច្ចសហការ
ច្បាស់លាស់ជាមួយ អាយ.ស៊ី.អរ.ស៊ី. និងសហព័ន្ធអន្តរជាតិ ដែលសមាគមជាតិគឺជាកម្លាំងស្នូលក្នុងប្រតិបត្តិការមនុស្សធម៌គ្រប់ស្ថានភាព ទាំងពេលមានគ្រោះមហន្តរាយ និងពេលមានជម្លោះប្រដាប់អាវុធ។

ជំនួបដ៏កក់ក្ដៅនេះម្ចាស់ក្សត្រី បានកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលមានសមត្ថភាពក្នុងការពង្រឹងស្ថាប័នចាប់តាំងពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់សាខា ជាពិសេសស្នាព្រះ
ហស្តរបស់ សម្តេចព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំបង្រួបបង្រួមក្រុមកាកបាទក្រហមចំនួន៤ក្រុម ឱ្យមានការឯកភាពទៅជា «កាកបាទក្រហមកម្ពុជា» តែមួយឡើងវិញ និងសម្រេចបានមហាសន្និបាត អាណត្តិទី១ នៅឆ្នាំ១៩៩៤។

ទន្ទឹមនឹងនេះម្ចាស់ក្សត្រី បានចាប់អារម្មណ៍លើការងារឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ជាពិសេសតួនាទីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ
នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានភាពជាគំរូក្នុងការមិនរើសអើង ការចុះផ្ទាល់តាមសហគមន៍ និងស្វែងរកការគាំទ្រឱ្យបង្កើតច្បាប់អេដស៍នៅតាមទីកន្លែងធ្វើការ ហើយនៅពេលបច្ចុប្បន្ននេះទៀត ការចូលរួមរបស់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើឱ្យកម្ពុជាសម្រេចបានគោលដៅ ៩៥-៩៥-៩៥ របស់អង្គការសហប្រជាជាតិ។

ជាចុងក្រោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក៏បានគូសបញ្ជាក់ពីការដឹកនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឡើងធ្វើជាប្រធានកាកបាទក្រហមកម្ពុជា តាមរយៈការបោះឆ្នោតក្នុងមហាសន្និបាតអាណត្តិទី២ ឆ្នាំ១៩៩៨រៀងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តោតលើ
និងកាអភិវឌ្ឍស្ថាប័ន តាមទិសវិមជ្ឈការ វិសហមជ្ឈការ ព្រោះថាដើម្បីឱ្យសមាគមជាតិមានដំណើរល្អ មានភាពរឹងមាំ លុះត្រាតែសាខាមានសមត្ថភាពក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេសការរកមូលនិធិក្នុងការទ្រទ្រង់ដល់សកម្មភាពសាខារបស់ខ្លួន។

ជំនួបទ្វេភាគីដ៏សិ្នទស្នាលខាងលើនេះ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា បាន​បង្ហាញចំណាប់អារម្មណ៍ដ៏រីករាយ ជាមួយនឹងការកោតសរសើរ ចំពោះការបំពេញកិច្ចការងារមនុស្សធម៌ដ៏សកម្ម ជួយប្រជាជន និងសង្គមជាតិ ដែលមិនអាចខ្វះបាន ចេញពីភាពឆ្នើមក្នុងការដឹកនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកាកបាទក្រហមកម្ពុជា និងសហការីគ្រប់រូប។

សូមជម្រាបថាបន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីនេះ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា បានបន្ដជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជំនួបនេះផងដែរដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា ជាមួយនឹងកាកបាទក្រហមម៉ាឡេស៊ី រួមទាំងការចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមក៕