* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្នុងខែកញ្ញា ឆ្នាំ២០២៦​ មន្រ្តីឧទ្យានុរក្សចុះល្បាតជាង ១​៥០០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិជិត ២៤០ករណី

03-10-2026 10:45

(ភ្នំពេញ)៖ ក្នុងខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ មន្រ្តីឧទ្យានុរក្សបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយបានចុះល្បាតការពារតំបន់ការពារធម្មជាតិសរុបចំនួន ១ ៥៨០លើក ដែលជាការកើនឡើង ៣២៤លើក បើធៀបនឹងខែសីហា ឆ្នាំ២០២៦។ សកម្មភាពល្បាតដ៏សកម្មនេះ បាននាំឱ្យមានការបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២៣៨ករណី ដែលកើនឡើង ៨១ករណី ធៀបនឹងខែមុន។

ក្នុងចំណោមបទល្មើសដែលបានបង្ក្រាបក្នុងខែកញ្ញា ក្រុមការងារបានរកឃើញបទល្មើសព្រៃឈើចំនួន ៧៥ករណី បទល្មើសសត្វព្រៃចំនួន ៧១ករណី បទល្មើសដីធ្លីចំនួន ៣៩ករណី បទល្មើសនេសាទចំនួន ៤៧ករណី និងបទល្មើសធនធានរ៉ែចំនួន ៦ករណី។ ជាមួយគ្នានេះ ក្រុមការងារក៏បានបង្ក្រាបផ្ទៃដីកាប់រាន ទន្ទ្រាន ក្នុងតំបន់ការពារធម្មជាតិបានសរុបទំហំ ៤១ហិកតាផងដែរ។

រាល់បទល្មើសដែលបានរកឃើញ ត្រូវបានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបានកសាងកំណត់ហេតុបទល្មើសចំនួន ១២៩កំណត់ហេតុ និងកសាងសំណុំរឿងទាក់ទងបទល្មើសធនធានធម្មជាតិចំនួន ១៤សំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ ជាលទ្ធផល ជនសង្ស័យចំនួន ១១នាក់ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារ។

វត្ថុតាងជាច្រើនក៏ត្រូវបានដកហូតផងដែរ រួមមាន៖ គ្រឿងចក្រ ត្រាក់ទ័រ រថយន្ត គោយន្ត ម៉ូតូ ទូក រណាយន្ត អន្ទាក់ឆក់ចំនួន ១.៩៥០គ្រឿង អន្ទាក់ខ្សែចំនួន ២.២១០ខ្សែ គ្រាប់កាំភ្លើងចំនួន ៨គ្រាប់ និងអាវុធកែច្នៃចំនួន ២៥ដើម។

មន្រ្តីឧទ្យានុរក្សប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការការពារធនធានធម្មជាតិ និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិឱ្យបានគង់វង្ស៕