* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ នាំទេយ្យវត្ថុរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃ៩វត្ត ក្នុងតំបន់អង្គរ នាឱកាសបុណ្យកាន់បិណ្ឌវេនទី៧ (Video inside)

03-10-2026 12:42

(សៀមរាប)៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ សន្តិបណ្ឌិត ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលោកស្រី ទេព រ៉ូហ្សេត បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកចង្ហាន់ បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃចំនួន៩វត្ត ក្នុងតំបន់អង្គរ ខេត្តសៀមរាប។

ពិធីបុណ្យកាន់បិណ្ឌវេនទី៧ នេះ ត្រូវបានប្រារព្ធឡើងនៅវត្តគោកធ្លក ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរសខ្មែរសម័យអង្គរ វីរកងទ័ព ពលី ដើម្បីបុព្វហេតុការពារទឹកដី ជាតិ មាតុភូមិ និងញាតកាទាំង ៧សន្តាន និងដួងវិញ្ញាណក្ខន្ធអ្នកមានគុណដែលបានចែកឋានទៅ។

ពិធីនេះមានការនិមន្តចូលរួមពីព្រះចៅអធិកា និងព្រះសង្ឃទាំង៩វត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន គ.ប.ឆ.ប. ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប អាជ្ញាធរអប្សរា យាយជី តាជី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ និងលោកស្រី រួមនឹងថ្នាក់ដឹកនាំ បានអញ្ជើញធ្វើពិធីបួងសួងថ្វាយព្រះពុទ្ធបដិមា ម្ចាស់ទឹកម្ចាស់ដី និងប្រគេនទេយ្យទានជាច្រើន និងបច្ច័យបួនចំពោះព្រះគ្រូចៅអធិការវត្ត និងរាប់បាត្រ បង្សុកូល ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតកាទាំង៧សន្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។

ជាមួយគ្នានោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ និងលោកស្រី ក៏បានចែកទានដល់យាយជីតាជីចំនួន ២៧នាក់ និងបានជូននូវថវិកាមួយចំនួន ដល់កម្លាំងសមត្ថកិច្ច ប្រជាការពារ អ្នកអនាម័យ មន្ត្រីការពារក្នុងតំបន់អង្គរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងពិធីនេះ។

សូមជម្រាបថា ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរព និងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយទៀតទាំងក្នុងបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង៕