* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ដល់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន១៦នាក់ នៅស្រុកអង្គស្នួល និងដាក់បិណ្ឌចំនួន៣វត្ត

03-10-2026 16:20

(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ឆ្នាំ២០២៦ ចំនួន១៦នាក់ ផ្ដល់ជាម៉ូតូសេរីថ្មី ចំនួនម្នាក់១គ្រឿង និងបន្តដាក់បិណ្ឌនៅវត្តចំនួន ក្នុងស្រុកអង្គស្នួលផងដែរ ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសិស្សជ័យលាភី ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា ក៏ដូចជាគណៈគ្រប់គ្រងសា​លា និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទាំង៥​ក្នុងស្រុកអង្គស្នួល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការបង្រៀន ប្រៀនប្រដៅដល់សិស្សានុសិស្ស ដែលជាការចូលរួមយ៉ាងសំខាន់ ក្នុងកំណែទម្រង់វិស័យអប់រំ។

បន្ថែមលើសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់សិស្សជ័យលាភី ផងដែរ ពិសេសឲ្យដាក់ចិត្តខិតខំរៀនសូត្រនៅថ្នាក់ឧត្តមសិក្សា ដោយតាំងចិត្តឲ្យមុតមាំ រៀនសូត្រកុំឲ្យចាញ់គេ រៀនឲ្យចេះពិត ឲ្យមានគុណភាព ប្រែក្លាយក្ដីសុបិន្តឲ្យក្លាយជាការពិត ដើម្បីមានសមត្ថភាពជួយខ្លួនឯង ជួយគ្រួសារឲ្យមានជីវភាពធូរធារ ជួយកសាងសង្គមជាតិឲកយរីកចម្រើន លូតលាស់ទៅមុខ និងពិសេសទន្ទឹមនឹងមានចំណេះដឹង ត្រូវធ្វើខ្លួនឲ្យមានគុណធម៍ខ្ពស់ផងដែរ ។

ជាការលើកទឹកចិត្ត លោកឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភដល់សិស្សនិទេ្ទស A ចំនួន ១៦នាក់ ដោយទទួលបានម៉ូតូ Honda Dream ២០២៦ ម្នាក់១គ្រឿង និងសិស្សនិទេ្ទស B ចំនួន ១០៣នាក់ ដោយម្នាក់ៗនឹងទទួលបានថវិកា ៤០០,០០០រៀល។

បន្ទាប់ពីកម្មវិធីសំណេះសំណាលនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទៅវត្តចំនួន៣ គឺវត្តអង្គប្រាសាទមានជ័យ វត្តឆក់ឈើនាង និងវត្តព្រះនាគ ព្រមទាំងបានចូលបច្ច័យ និងទេយ្យទានមួយចំនួនសម្រាប់កម្មវិធីកាន់បិណ្ឌ​ដល់វត្តទាំងបីនេះផងដែរ៕