* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ការពារព្រំដែនទិសព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

03-10-2026 17:26

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងនាំយកអំណោយសប្បុរសធម៌សម្រាប់តម្រូវការប្រចាំថ្ងៃប្រគល់ជូនបងប្អូនកងទ័ព។ សកម្មភាពនេះជាការបន្តប្រពៃណីដែលថ្នាក់ដឹកនាំក្រសួងបានអនុវត្តជាប្រចាំចាប់តាំងពីឆ្នាំ២០១៨ ដើម្បីតភ្ជាប់ និងពង្រឹង "សមរភូមិក្រោយ" ជាមួយនឹង "សមរភូមិមុខ" ព្រមទាំងបង្ហាញការយកចិត្តទុកដាក់ចំពោះកងទ័ពដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន។

ក្នុងឱកាសនេះ លោករដ្ឋលេខាធិការ បានពាំនាំក្តីនឹករឭក ការសួរសុខទុក្ខ និងការកោតសរសើរពីថ្នាក់ដឹកនាំ ជូនចំពោះមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងសម្តែងការដឹងគុណចំពោះភាពអង់អាចក្លាហាន ការលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីកម្មរបស់វីរកងទ័ព ក្នុងការបំពេញភារកិច្ចការពារទឹកដីកន្លងមក។ ក្នុងនោះ ឯកឧត្តមបានរំឭកដល់វីរកងទ័ពដែលបានពលីជីវិតលើសមរភូមិ និងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ពទាំងអស់បានទៅកាន់សុគតិភព។

លោកបានគូសបញ្ជាក់ថា ការយកទ្រូង និងយកជីវិត ព្រមទាំងការលះបង់របស់វីរកងទ័ព មិនត្រឹមតែជាការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងការការពារអត្តសញ្ញាណ វប្បធម៌ ព្រះមហាក្សត្រ សេចក្តីថ្លៃថ្នូរ កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិសាសន៍កម្ពុជាទាំងមូល។ លោកបានសង្កត់ធ្ងន់ថា "សមរភូមិក្រោយ" នឹងបន្តចូលរួមជួយគាំទ្រវីរកងទ័ពតាមជំនាញ និងលទ្ធភាពដែលអាចធ្វើបាន ខណៈគណៈប្រតិភូក្រសួងនៅពេលនេះ ក៏តំណាងឱ្យកម្មករនិយោជិត ព្រមទាំងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គការវិជ្ជាជីវៈទូទាំងប្រទេស។

ជាមួយគ្នានេះ លោកបានលើកឡើងពីការយកចិត្តទុកដាក់ និងការបួងសួងរបស់ប្រជាពលរដ្ឋចំពោះវីរកងទ័ពជួរមុខ ឱ្យទទួលបានសុវត្ថិភាព និងជោគជ័យក្នុងការបំពេញភារកិច្ច។ ឯកឧត្តមក៏បានលើកឡើងពីជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការពារជីវិតប្រជាជន និងសន្តិភាព ដោយផ្តោតលើការប្រើប្រាស់ការទូត ច្បាប់អន្តរជាតិ និងការចរចា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។

បន្ថែមពីនេះ លោកបានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះជីវភាព និងអនាគតរបស់វីរយុទ្ធជន និងក្រុមគ្រួសារ តាមរយៈការផ្តល់មុខរបរ ការគាំទ្រសមាជិកគ្រួសារ អាហារូបករណ៍សម្រាប់កូនៗ ការរៀបចំឥណទាន និងការដោះស្រាយបំណុល ព្រមទាំងការគាំទ្រដល់គ្រួសារយោធិនរងរបួស និងពលី។ លោកបានសង្កត់ធ្ងន់ថា រាល់តំណក់ឈាម កម្លាំងកាយចិត្ត និងការលះបង់គ្រប់បែបយ៉ាងរបស់វីរកងទ័ព គឺជាសក្ខីភាពនៃសេចក្តីស្រឡាញ់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយជាការលះបង់ដែលត្រូវបានចងចាំក្នុងប្រវត្តិសាស្ត្រ។

ទន្ទឹមនេះ តំណាងក្រសួងការងារបាននាំយកអំណោយសប្បុរសធម៌ជូនកងពលតូចអន្តរាគមន៍លេខ៧ រួមមាន ថវិកា ថ្នាំពេទ្យ ថ្នាំសង្កូវ ប្រេងកូឡា ធូបមូស ស័ង្កសី សូឡា អាគុយ ស្បែកជើង អង្រឹង ភេសជ្ជៈ ឆ័ត្រ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា ប្រេងខ្យង ឆៃប៉ូវ អំបិល ស្ករស ប៊ីចឹង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់ជួយសម្រួលដល់តម្រូវការប្រចាំថ្ងៃរបស់បងប្អូនវីរកងទ័ព។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តំណាងក្រសួងក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់របស់យុទ្ធជន យុទ្ធនារី ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងទឹកដី ព្រមទាំងសូមបួងសួងជូនវីរកងទ័ព កងពលតូចអន្តរាគមន៍លេខ៧ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យទទួលបានសុខសុវត្ថិភាព ជោគជ័យ និងសេចក្តីសុខគ្រប់ពេលវេលា៕