* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ធំៗ៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន ៥តុលា

03-10-2026 19:19

(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន ៥ តុលា ក្រសួងបានរៀបចំព្រឹត្តិការណ៍អមចំនួន៣យ៉ាងអធិកអធម ដែលរួមមាន៖ ពិធីសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិតសម័យអង្គរ, វគ្គផ្តាច់ព្រ័ត្រនៃការបង្ហាញ «ការសិក្សាដោយគម្រោងបង្កើតគំរូនៃដំណោះស្រាយ» (PBL for Prototype Development) និងពិព័រណ៍បើកចំហរនៃស្នាដៃគំនូរកុមារ (Kids Painting Open Gallery)។

បើតាមលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ព្រឹត្តិការណ៍អមចំនួន៣ទន្ទឹមគ្នាដែលរួមមាន៖ ទី១. ពិធីសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិត ទី២. វគ្គផ្តាច់ព្រ័ត្រនៃការបង្ហាញ «ការសិក្សាដោយគម្រោងបង្កើតគំរូនៃដំណោះស្រាយ» PBL for Prototype Development និង ទី៣. ពិព័រណ៍បើកចំហរនៃស្នាដៃគំនូរកុមារ (Kids Painting Open Gallery)។

លោកបណ្ឌិត សាន វឌ្ឍនា បានបន្តថា ចំពោះព្រឹត្តិការណ៍ទី១ គឺការសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិតសម័យអង្គរ។ ថ្ងៃនេះ យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការសម្ពោធបង្ហាញរូបសំណាកអ្នកប្រាជ្ញ និងជាកវីបណ្ឌិតកំពូលរបស់ខ្មែរចំនួន២រូបដែលតំណាងឱ្យភាពរុងរឿងនៃប្រពៃណីបញ្ញាញាណខ្មែរនាសម័យបុរាណ។

ព្រឹត្តិការណ៍ទី២ គឺវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសិក្សាផ្អែកលើគម្រោង (Project-Based Learning - PBL)។ អ្វីដែលជាទីមោទនភាព និងជាចំណុចរបត់ដ៏សំខាន់នៃកម្មវិធីនេះ គឺដំណើរការនៃការបង្កើតគម្រោងនីមួយៗ ទទួលបាននូវការចូលរួមគាំទ្រ និងការតម្រង់ទិសយ៉ាងសកម្មពីសំណាក់ «គ្រូបង្វឹក»(Mentors) ដែលសុទ្ធសឹងតែជាអ្នកជំនាញអញ្ជើញមកពីវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល (NGOs) និងសាកលវិទ្យាល័យនានា។

ព្រឹត្តិការណ៍ទី៣ គឺពិព័រណ៍គំនូរកុមារអបអរសាទរទិវាគ្រូបង្រៀន។ អ្វីដែលជាការភ្ញាក់ផ្អើលនិងក្តីរំភើបនោះគឺ ត្រឹមតែរយៈពេលខ្លីនៃការប្រកាស យើងទទួលបានការគាំទ្រយ៉ាងផុសផុលបំផុត ដោយប្រមូលបានស្នាដៃគំនូរសរុបជាង៤០០០ផ្ទាំង ពីសិស្សានុសិស្សទាំងរដ្ឋ និងឯកជន ដោយផ្តោតលើប្រធានបទធំៗចំនួន៣ គឺ៖

១. គ្រូធ្វើឱ្យខ្ញុំស្រឡាញ់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
២. គ្រូមានវិធីសាស្ត្រធ្វើឱ្យខ្ញុំចង់រៀនសូត្រ
និង៣. គ្រូបង្រៀនខ្ញុំឱ្យស្រឡាញ់មាតុភូមិ និងពិភពលោក។ គំនូរទាំងនេះ គឺជាសារដ៏មានអត្ថន័យ និងជាការលើកទឹកចិត្តដ៏ធំធេងបំផុតសម្រាប់លោកគ្រូ អ្នកគ្រូទូទាំងប្រទេសកម្ពុជា។

ជារួមព្រឹត្តិការណ៍ទាំងបីនេះ ត្រូវបានរៀបចំឡើងយ៉ាងប្រទាក់ក្រឡាគ្នា ដើម្បីជាតឹកតាងដ៏រស់រវើកនៃការចូលរួមចំណែកលើកកម្ពស់គុណតម្លៃនៃការអប់រំ បណ្តុះស្មារតីចងចាំប្រវត្តិសាស្ត្រ និងបន្តប្រពៃណីនៃការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជាសសរស្តម្ភពិតប្រាកដនៃសាលារៀនរឹងមាំ៕