* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាមួយលោកឪពុក អ្នកម្តាយ សហការី និងសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា អញ្ជើញសូត្រមន្តកាន់បិណ្ឌទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈកម្ពុជា (Video inside)

03-10-2026 20:25

(កណ្ដាល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ដែលត្រូវជាបិតាមាតាបង្កើតរប​ស់លោកជំទាវបណ្ឌិត និងសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដកណ្ដាល។

នាឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកឪពុក អ្នកម្តាយ សហការី និងសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលមកថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា និងនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា សម្រាប់ពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នេះ

នាឳកាសនោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរសព្ទសាធុការដល់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមាតា បិតា បង្កើត របស់លោកទាំងទ្វេ ព្រមទាំងបុត្រាបុត្រី សហការី និងយុវតីសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ លោកជំទាវបណ្ឌិត សូមជូនមគ្គផល កុសលផលបុណ្យ ដែលលោកជំទាវបានធ្វើសូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ ជាពិសេសវីរយុទ្ធជនទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៌ និងធ្វើដំណើរទៅគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព។

សូមជម្រាបថាបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលា។

ក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕