* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត ប្រាំង ជលសា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចូលរួមបុណ្យកាន់បិណ្ឌ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង

03-10-2026 21:20

(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង រួមជាមួយក្រុមការងារមូលដ្ឋាន នាថ្ងៃទី០៣-០៤ ខែតុលា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចូលរួមពិធីបុណ្យកាន់បិណ្ឌ កម្មវិធីផ្សារភ្ជាប់យុវជន និងចាស់ព្រឹទ្ធាចារ្យ នៅទីតាំងចំនួន៧ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ទីតាំង៧នោះរួមមាននៅឃុំឈើតុំ (វត្តផ្ទះចេក), ឃុំស្វាយស (វត្តកោះកណ្តាល), ឃុំអន្លង់ត្នោត (វត្តបន្ទាយក្រង), ឃុំអន្លង់វិល (វត្តពោធិ៍សុវណ្ណរង្សី), ឃុំកណ្តៀង (វត្តកំពង់ក្រសាំង), ឃុំស្យា (វត្តនទីសេដ្ឋា) និងឃុំស្នាអន្សា (វត្តសម្តេចយស)។

ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ លោកបណ្ឌិតក៏បានចាត់ឱ្យក្រុមការងារនាំយកនូវទេយ្យទានប្រគេនព្រះសង្ឃតាមបណ្តាវត្តទូទាំងស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខទាំងអស់ ដែលបានពលីជីវិតក្នុងភារកិច្ចការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិផងដែរ។

មានប្រសាសន៍នៅតាមបណ្តាទីវត្តអារាមទាំង៧ទីតាំងខាងលើ លោកបណ្ឌិត ប្រាំង ជលសា បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ទើបយើងទាំងអស់គ្នាមានឱកាសបានជួបជុំគ្នា សប្បាយរីករាយ និងអាចប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនេះឡើងវិញ។
លោកបណ្ឌិតបានជំរុញឱ្យយុវជនជំនាន់ក្រោយ ត្រូវស្គាល់ពីតម្លៃកតញ្ញូតាធម៌ ការគោរពចាស់ព្រឹទ្ធាចារ្យ ការចងចាំប្រពៃណីវប្បធម៌ និងការស្រូបយកបទពិសោធន៍ជីវិតដ៏មានតម្លៃពីអ្នកជំនាន់មុន ដើម្បីបន្តវេនក្នុងការអភិវឌ្ឍសង្គមជាតិ។

ទន្ទឹមគ្នានេះ លោកបណ្ឌិតបានរំលឹកពីការខិតខំតស៊ូរបស់ថ្នាក់ដឹកនាំ និងវីរកងទ័ពក្នុងការការពារបូរណភាពទឹកដី និងបានលើកឡើងថា កម្ពុជាមិនត្រូវការសង្គ្រាម តែក៏មិនអនុញ្ញាតឱ្យសត្រូវមកបំផ្លាញសន្តិភាពបានដែរ ដោយរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវយន្តការការទូត ច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធី។

លោកបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមការងារចុះមូលដ្ឋានតាមបណ្តាឃុំ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង គឺតែងតែចុះផ្ទាល់ និងជួយយកអាសារបងប្អូនប្រជាពលរដ្ឋ និងកូនៗប្រជាពលរដ្ឋ ឱ្យមានឱកាសការងារធ្វើល្អសមរម្យ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា សេចក្តីត្រូវការ និងបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋមូលដ្ឋាន។

លោកបណ្ឌិតបានផ្តាំផ្ញើដល់ពុកម៉ែបងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ក្នុងរដូវកាលនេះ ត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថានក្នុងផ្ទះ សហគមន៍ និងភូមិឋាន ព្រមទាំងខិតខំចូលរួមដាំដើមឈើ ដើម្បីបង្កើតភាពបៃតង និងការពារបរិស្ថានធម្មជាតិរបស់យើងទាំងអស់គ្នា។

លោកបណ្ឌិត ប្រាំង ជលសា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តគាំទ្រ និងផ្ដល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន ព្រមទាំងអំពាវនាវឱ្យរួមគ្នាយកឈ្នះ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ក្នុងឆ្នាំ២០២៧ខាងមុខ ដើម្បីធានាបាននូវការអភិវឌ្ឍសង្គមជាតិ ការរក្សាបាននូវសុខសន្តិភាព និងភាពរុងរឿងជាបន្តបន្ទាប់ទៀត៕