* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបង្សុកូលឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខន្ធជនរួមជាតិ និងវីរកងទ័ពជួរមុខ នៅតំបន់ប្រវត្តិសាស្ត្រ «ដើមស្តី» ដែលមានអាយុកាលជាង៧០០ឆ្នាំ ក្នុងស្រុកកណ្តៀង

04-10-2026 10:08

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦នេះ, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាច្រើនរូប ចូលរួមក្នុងពិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស បុព្វការីជន សាច់ញាតិជិតឆ្ងាយ និងជាពិសេសដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាជនរួមជាតិដែលបានបាត់បង់អាយុជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅទីតាំងប្រវត្តិសាស្ត្រ «ដើមស្តី» ដែលមានអាយុកាលជាង៧០០ឆ្នាំ ស្ថិតនៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ការរៀបចំពិធីបុណ្យដ៏មានអត្ថន័យនេះឡើង ក្នុងបរិយាកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មិនត្រឹមតែជាការបំពេញកតញ្ញូធម៌ និងឧទ្ទិសកុសលដល់បុព្វការីជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកដាស់តឿនស្មារតីកូនចៅជំនាន់ក្រោយ ឱ្យចងចាំនូវគុណូបការៈដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី និងប្រវត្តិសាស្ត្រដ៏ឈឺចាប់នៃជាតិសាសន៍យើង ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

គួរជម្រាបជូនថា «ដើមស្តី» ដែលមានអាយុកាលជាង៧០០ឆ្នាំនេះ គឺជាទីសក្ការបូជាដ៏មានវ័យចំណាស់ជាងគេ ដែលស្ថិតក្នុងភាពរុងរឿង និងការគោរពបូជាតាំងពីបុរាណកាលមក។ តាំងពីអតីតកាលរហូតមកទល់បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិក្បាលឈើពុក និងតំបន់ជុំវិញ តែងតែមានជំនឿយ៉ាងមុតមាំ ក្នុងការមកបន់ស្រន់សុំសេចក្តីសុខចម្រើន រកស៊ីមានបាន និងសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ ក្រោមបារមី «លោកតាមដើមស្តី»។

នាសម័យកាលដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីកន្លែងនេះត្រូវបានប្រើប្រាស់ជាទីតាំងធ្វើ «បន្ទាយ០៨» ឬ «ស្រះត្រឡាច» ដែលជាកន្លែងឃុំឃាំង និងសម្លាប់មនុស្សយ៉ាងឃោរឃៅរាប់រយនាក់ ចាក់ស្រោចដោយឈាម និងទឹកភ្នែករបស់អ្នកស្នេហាជាតិ។

ក្នុងឱកាសនោះដែរ លោក ខូយ រីដា បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកកណ្តៀង ដែលបានរៀបចំពិធីនេះឡើងយ៉ាងល្អប្រសើរម ដើម្បីឧទ្ទិសកុសល និងប្រែក្លាយទីតាំងនេះឱ្យទៅជាទីកន្លែងអប់រំប្រវត្តិសាស្ត្រ និងការចងចាំដ៏មានតម្លៃ។

លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ឱ្យរួមគ្នាថែរក្សាអនាម័យបរិស្ថាន ចូលរួមដាំដើមឈើដើម្បីបង្កើនគម្របបៃតងនៅមូលដ្ឋាន។ ជាមួយគ្នានោះ ត្រូវចូលរួមគាំទ្រចំពោះរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ និងរួមគ្នាយកឈ្នះ សម្រាប់ការបោះឆ្នោត នៅឆ្នាំ២០២៧ខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានប្រគេនថវិកាដល់វត្តចំនួន៣ ក្នុងស្រុកកណ្តៀង រួមមាន៖ វត្តនទីសេដ្ឋា (វត្តបន្ទាយយួន), វត្តសិរីមង្គល (វត្តលៀប) និងវត្តទេពសន្យា (វត្តស្យា) ដោយក្នុងមួយវត្ត ថវិកា១លានរៀលផងដែរ៕