* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាព​នៃការងាររៀបចំ​អង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

04-10-2026 11:08

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយលើបណ្តាញសង្គម។ សម្តេច​មហាបវរធិបតី បានបញ្ជាក់ថា វីដេអូនេះជាសកម្មភាបពេលចុះពិនិត្យ​​​វឌ្ឍ​នភាព​នៃការងារ​រៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម(SME) ហៅកាត់ថា អ.ស.ម.ត។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គភាពនេះ នឹងត្រូវដើរតួជាច្រកចេញចូល​តែមួយ​ក្នុង​ការផ្ដល់សេវាសម្របសម្រួលដល់ការស្នើចុះបញ្ជី ការផ្ដល់ ឬការបន្តអាជ្ញាបណ្ណ និង/ឬ​លិខិត​អនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្ត​ការ​លើកទឹកចិត្តដែលឆ្លងកាត់តាមអង្គភាពសម្របសម្រួលនេះ។

សម្តេចមហាបវរធិបតី បានគូសរំលេចដែរថា សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការ​សេវា​ដូចបានរៀបរាប់ខាងលើ នឹងអាចដាក់ពាក្យស្នើសុំនៅតែមួយកន្លែងប៉ុណ្ណោះ គឺនៅ​អង្គ​ភាព​សម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម។ អ.ស.ម.ត នឹងដើរតួជាអ្នកសម្រប​សម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់តាំងពីដើមដល់ចប់ ដែលវិធាន​ការ​នេះ នឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់​សហ​គ្រាស​ធុនតូចនិងមធ្យម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការបង្កើតអង្គភាពសម្របសម្រួល​សហ​គ្រាសធុនតូចនិងមធ្យមនេះឡើង គឺជាវិធានការជាក់លាក់ថ្មីមួយ ក្នុងចំណោមវិធានការ និងការលើកទឹកចិត្តថ្មីៗមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយត្រូវ​ដាក់​ចេញក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលបំណងជំរុញបន្ថែមការអភិវឌ្ឍ​សហគ្រាសធុន​តូចនិងមធ្យមនៅកម្ពុជា៕