* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្មករស៊ីឈ្មួល៣នាក់ លួចនាំចូលទំនិញពីថៃមកកម្ពុជា តាមព្រំដែនស្រុកម៉ាឡៃ ត្រូវបានបញ្ជូនទៅតុលាការ, មេក្លោងជាស្រ្តីឈ្មោះ ចែ បូ ជនជាតិខ្មែរ រស់នៅថៃ

04-10-2026 14:28

(បន្ទាយមានជ័យ)៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ៣នាក់ ទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីរត់ពន្ធទំនិញដោយខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន។

ជនសង្ស័យទាំងនេះ គឺជាកម្មករស៊ីឈ្នួលដឹកជញ្ជូនទំនិញពីប្រទេសថៃចូលមកកម្ពុជា តាមបណ្ដោយព្រំដែនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៩:៤៥នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាវរសេនាតូច៥១១។

ជនសង្ស័យពីរនាក់ដំបូង ឈ្មោះ នួម ផានុន ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ រិត ចាន់រ៉េត ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងជាសម្ភារប្រើប្រាស់ចម្រុះរបស់ប្រទេសថៃ។

ក្រោយការសួរនាំ ជនសង្ស័យបានសារភាពថា ពួកគេស៊ីឈ្នួលដឹកជញ្ជូនទំនិញទាំងនេះ តាមការណែនាំពីស្ត្រីម្នាក់ឈ្មោះ ចែ បូ (Je Bo) ជនជាតិខ្មែររស់នៅប្រទេសថៃ ដោយទទួលបានកម្រៃឈ្នួល ៣០,០០០រៀល ក្នុងម្នាក់។ លើសពីនេះ ឈ្មោះ នួម ផានុន ក៏ត្រូវបានរកឃើញមានសារធាតុញៀនវិជ្ជមាន (+) នៅក្នុងទឹកនោមផងដែរ។

ផ្អែកលើចម្លើយសារភាព និងតម្រុយបទល្មើស កម្លាំងជំនាញបានបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ ឈិន សាវី ភេទប្រុស អាយុ៤៤ឆ្នាំ នៅវេលាម៉ោង ១៤:០០ នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានឆ្លងអូរព្រំដែនចូលទៅក្នុងប្រទេសថៃ ដើម្បីយកទំនិញចូលមកក្នុងភូមិសាស្ត្រស្រុកម៉ាឡៃពិតប្រាកដមែន។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានបញ្ជាក់ថា ករណីនេះត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕