* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ចាយ បូរិន តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខ លោក ស៊ិក ប៊ុនហុក ននៅគេហដ្ឋាន

04-10-2026 20:24

(ភ្នំពេញ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា ជូនលោក ស៊ិក ប៊ុនហុក ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅគេហដ្ឋានរបស់លោក ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនលោក ស៊ិក ប៊ុនហុក និងលោកស្រី តាន់ ស៊ាកលាង ព្រមទាំងក្រុមគ្រួសារ។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងប្រជាជន ដែលមានស្នាដៃ និងគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោក ស៊ិក ប៊ុនហុក បានសម្តែងនូវបីតិសោមនស្ស និងអំណរគុណយ៉ាងក្រៃលែងចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានបន្តប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់របស់គណបក្សប្រជាជនកម្ពុជា។

លោកក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ក្នុងការបន្តការពារ និងថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ និងបូរណភាពទឹកដី ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពជានិរន្តរ៍។

ជាមួយគ្នានេះ លោក បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលលោកធ្លាប់បានចូលរួមបម្រើឱ្យផលប្រយោជន៍ជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីចែករំលែកជាបទពិសោធដល់យុវជន ដោយបានឆ្លងកាត់តួនាទីជាច្រើនក្នុងវិស័យអប់រំ វប្បធម៌ នីតិប្បញ្ញត្តិ និងការរៀបចំការបោះឆ្នោត ។

លោក ស៊ិក ប៊ុនហុក ជាឥស្សរជនជើងចាស់មួយរូបដែលបានបូជាកម្លាំងកាយចិត្តបម្រើជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយបានឆ្លងកាត់តួនាទីសំខាន់ៗជាច្រើនក្នុងជួររដ្ឋាភិបាល និងស្ថាប័នជាតិ។ បច្ចុប្បន្ន ឯកឧត្តមមានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលជាការបន្តរួមចំណែកផ្ទេរបទពិសោធន៍ដ៏សម្បូរបែបរបស់លោកដល់កិច្ចការជាតិ។

លោក ស៊ិក ប៊ុនហុក កើតនៅខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៤៦។ លោកបានបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបនៅវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងឆ្នាំ១៩៦៥ រួចបន្តទទួលបានសញ្ញាបត្រជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រច្បាប់ពីសាលាច្បាប់ភ្នំពេញ។ ក្រោយថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩លោកបានពង្រឹងចំណេះដឹងបន្ថែមតាមរយៈវគ្គសិក្សាជាច្រើននៅប្រទេសវៀតណាម សហភាពសូវៀត និងបារាំង រួមទាំងសញ្ញាបត្រជាន់ខ្ពស់ការងារវប្បធម៌ និងសញ្ញាបត្រឧត្តមសិក្សាវិទ្យាសាស្ត្រនយោបាយសង្គម ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន។

ក្នុងអាជីពការងារ លោកបានចាប់ផ្តើមជាសាស្ត្រាចារ្យ និងជានាយកសាលានៅខេត្តបាត់ដំបង មុននឹងបោះជំហានចូលឆាកនយោបាយជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភា។ ក្រោយឆ្នាំ១៩៧៩ លោកបានកាន់តំណែងជាច្រើន រួមមានប្រធានទីរួមខេត្តកំពង់ធំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អគ្គនាយកបច្ចេកទេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ លោកបានបម្រើការជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាតួនាទីដ៏សំខាន់ក្នុងការធានានូវដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ក្រៅពីការបម្រើជាតិ លោក ស៊ិក ប៊ុនហុក ក៏ជាឪពុកគំរូមួយរូប ដែលបានចិញ្ចឹមបីបាច់បុត្រាបុត្រីទាំង៥នាក់ឱ្យទទួលបានការអប់រំខ្ពស់ និងកំពុងបម្រើជាតិក្នុងវិស័យផ្សេងៗ។លោកបានទទួលគ្រឿងឥស្សរិយយសជាតូបការ ដែលជាការទទួលស្គាល់នូវគុណបំណាច់ដ៏ថ្លៃថ្លារបស់លោកចំពោះជាតិ។

លោកក៏តែងតែចែករំលែកបទពិសោធន៍ជីវិត និងគំនិតល្អៗដល់យុវជនគណបក្ស ដោយផ្តោតលើសារៈសំខាន់នៃផ្នត់គំនិត កតញ្ញុតាធម៌ ការប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងការធ្វើខ្លួនឱ្យក្លាយជាយុវជនចាំបាច់សម្រាប់សង្គម។

តាងនាម សម្ដេចមហាបវរធិបតី ប្រធានគណៈប្រតិភូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់លោក ស៊ិក ប៊ុនហុក ដែលបានចូលរួមចំណែកកសាងប្រទេសជាតិ ក្រោយថ្ងៃរំដោះជាតិ ៧ មករា ១៩៧៩ និងបានបម្រើគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិ អស់រយៈពេលជាងបួនទសវត្សរ៍ ជាពិសេសក្នុងវិស័យអប់រំ វប្បធម៌និងវិចិត្រសិល្បៈ នីតិប្បញ្ញត្តិ និងការរៀបចំការបោះឆ្នោត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាលោក ស៊ិក ប៊ុនហុក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំង មាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវឧត្តមពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយ​ជាបការៈដទៃឡើយ៕