* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ

04-10-2026 20:40

(កណ្តាល)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរកងទ័ព និងគ្រួសារក្រីក្រ ក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងឃុំកោះធំ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀត។

សង្រ្គាមឈ្លានពានព្រំដែនរបស់ថៃមកលើកម្ពុជាជាង១ឆ្នាំមកនេះ បានញ៉ាំញីផ្លូវចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស យើងឃើញថាការបាត់បង់ជីវិតទាហាន និងជនស៊ីវិល ការលំបាកវេទនារបស់ប្រជាពលរដ្ឋដែលត្រូវភៀសសឹក និងការខូចខាតប្រាសាទដែលជាព្រលឹងដូនតាមានអាយុពាន់ឆ្នាំ ព្រមទាំងការខូចខាតផ្ទះសំបែង អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានរុញច្រានឱ្យដួងចិត្តរបស់ប្រជាពលរដ្ឋពោរពេញដោយទុក្ខសោក ក្តីអាណិតអាសូរ ការឈឺឆ្អាលចំពោះជនរួមឈាម និងប្រទេសជាតិរបស់ខ្លួន។

លោក ប៉េង ពោធិ៍នា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពូមីង បងប្អូន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាចុងក្រោយលោកប្រធាន បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋចំពោះស្ថានភាពភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចមានជំនន់ទឹកភ្លៀង ឬទឹកទន្លេ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងថែទាំសុខភាព ជៀសវាងជំងឺឆ្លង និងគ្រោះថ្នាក់ ផ្សេងៗ ហើយក៏សូមផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន សូមផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខសាន្ត និងបង្កើតបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ការអភិវឌ្ឍជីវភាពរស់នៅ៕