* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក លឹម ជាវុត្ថា ដឹកនាំបុគ្គលិករបស់បណ្តាញព័ត៌មាន Fresh News ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល

04-10-2026 21:54

(កណ្តាល)៖ ឆ្លៀតពេលព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦នេះលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ស្ថាបនិក និងជាអគ្គនាយកបណ្តាញទំនាក់ទំនងសង្គម CoolApp & Fresh AI បានដឹកនាំក្រុមការងារ ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តរកាជន្លឹង ស្ថិតនៅភូមិរកាជន្លឹង​ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណ​៧គីឡូម៉ែត្រ ខាងកើតស្ពានព្រែកតាមាក់។

នាឱកាសនោះ លោក លឹម ជាវុត្ថា រួមជាមួយក្រុមការងារ បានរួមគ្នាធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្ល នំចំណីជាច្រើនមុខវេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម។

ជាមួយគ្នានោះលោក លឹម ជាវុត្ថា ក៏បានប្រគេនព្រះគ្រូចៅអធិការវត្តនូវបច្ច័យចំនួន ៤,០០០,០០០រៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធពរនេះផងដែរ។

ថ្នាក់ដឹកនាំ និងក្រុមការងារ គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។

សូមជម្រាបថា យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឱ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។ ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ។

គួរឱ្យដឹងថា វត្តរកាជន្លឹង មានឈ្មោះ «ប្រាសាទ​រកា​ជន្លឹង»​​​​ ចម្ងាយប្រមាណ​៧គ.ម. ខាងកើតស្ពានព្រែកតាមាក់។ ប្រាសាទនេះទំនង​​ជា​ប្រាសាទ​សាង​នៅ​ស.វ.ទី១១ មានតួ​ចំនួន​៣ តម្រៀបជើងត្បូង។ តួខាង​ជើង​តូច​ជាងគេ​ធ្វើអំពីឥដ្ឋ​ខូចខាត​អស់ សល់​តែ​ជើងជញ្ជាំង និងស៊ុមទ្វារធ្វើ​ពី​ថ្ម​ភក់​។ ឯតួកណ្ដាល និងតួ​ខាង​ត្បូង​ធ្វើ​ពីថ្ម​បាយ​ក្រៀម និង​ក្បាច់​លម្អ​នានា​អំពី​ថ្ម​ភក់​ នៅ​សល់​រូប​រាង​ តែបាត់បង់​ផ្នែក​ដំបូល។

ចំពោះតួកណ្ដាល ក្បាច់លម្អ​មាន​តែ​នៅ​ខាង​កើត​តែ​ប៉ុណ្ណោះ ពោលគឺផ្ដែរ​​ដែល​បង្ហាញ​រូប​រាហូ​ពាំដងធ្នូ​ដែល​គេ​ឆ្លាក់​លម្អ​ជា​ក្បាច់​រុក្ខជាតិ​ នៅពី​លើ​ក្បាល​រាហ៊ូ​មាន​រូប​ព្រះឥន្ទ ជិះដំរី តែគេ​ឆ្លាក់​ឱ្យ​ឃើញ​ថា​មើល​ពី​ចំហៀង​វិញ។ ក្រៅពី​នេះ​​​សសរពេជ្រ និងសសរផ្អោប​ដែល​ធ្វើ​ពី​ថ្មភក់​ក៏​មាន​ក្បាច់​លម្អ​ដែរ។ ក្រៅពី​នេះ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ទាំង​អស់​សូម្បី​តែ​ទ្វារ​បញ្ឆោត​ទាំង​បី​ទិស​ផ្សេង​ទៀត។

ចំពោះ​តួ​ខាង​ត្បូង យើងឃើញ​មាន​ផ្ដែរ​នៅ​សេស​សល់​ចំនួន​បី ក្នុង​នោះ​ផ្ដែរ​នៅ​ទិស​ខាង​ជើង​មាន​ឆ្លាក់​រឿង​កូរ​សមុទ្រ​ទឹក​ដោះ​ដ៏​ពេញ​និយម​​។ ឯ​​នៅ​ផ្នែក​ខាង​កើត​មិន​មាន​សល់​ផ្ដែរ​នោះ​ទេ នៅ​សល់​តែ​ស៊ុម​ទ្វារ។ ចំពោះ​ផ្ដែរ​ខាង​ត្បូង​ជា​​រូប​រាហូ​ពាំដងធ្នូ​ដែល​គេ​ឆ្លាក់​លម្អ​ជា​ក្បាច់​រុក្ខជាតិ​ នៅពី​លើ​ក្បាល​រាហ៊ូ​មាន​រូប​ទេព​អង្គុយ​បញ្ឈរ​ជង្គង់​ស្ដាំ លុត​ជង្គង់​ឆ្វេង។ ចំពោះ​ផ្ដែរ​ខាង​លិចទំនង​ជា​មាន​លំនាំ​ដូច​ផ្ដែរ​ខាង​ត្បូង​ដែរ ប៉ុន្តែ​ផ្នែក​កណ្ដាល​បាន​ខូច​ខាត​ទៅ​ហើយ។ នៅ​ជិត​នោះ​យើង​​ក៏ឃើញ​កំពូល​ប្រាសាទ​ធ្វើ​ពីថ្ម​ភក់​ចំនួន​ពីរ​​ដែរ៕