* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុន Seenergy Capital និង Foresight Construction ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅរាជធានីភ្នំពេញ

04-10-2026 22:30

(ភ្នំពេញ)៖ ក្រុមហ៊ុន Seenergy Capital និងក្រុមហ៊ុន Foresight Construction បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយគឺ «ពិធីប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ និងចុះហត្ថលេខាលើកិច្ចសន្យាសាងសង់» ផ្លូវការ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ញឹម កលរស្មី និង លោកជំទាវអ្នកឧកញ៉ា អាង ដាណែត ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Seenergy Capital ព្រមទាំង លោក មុត ភូមា អគ្គនាយកក្រុមហ៊ុន Foresight Construction។

ការចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ គឺជាការបញ្ជាក់ពីចក្ខុវិស័យរួមរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការលើកកម្ពស់ស្តង់ដារអចលនទ្រព្យ លំនៅឋាន និងអគារពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។ ភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងផ្តោតជាពិសេសទៅលើការអភិវឌ្ឍគម្រោងអគារពហុបំណង Seenergy 7 Makara ដែលរំពឹងថានឹងក្លាយជាសមិទ្ធផលដ៏លេចធ្លោមួយទៀតនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។

ក្រុមហ៊ុន Seenergy Capital និង Foresight Construction បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស និងដៃគូទាំងអស់ ដែលបានអញ្ជើញចូលរួមជា សាក្សីក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ ក្រុមហ៊ុនទាំងពីរមានបំណងនាំមកនូវគម្រោងដែលមានគុណភាពខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីរួមចំណែកដល់ការរីកចម្រើននៃទីក្រុងភ្នំពេញ។ សូមរង់ចាំតាមដានសមិទ្ធផលថ្មីៗនៃគម្រោងរបស់យើងទាំងអស់គ្នា៕