* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធ​អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន

05-10-2026 07:12

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹ​ង​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។

ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាននាព្រឹកថ្ងៃនេះ រៀបចំធ្វើឡើងនៅវិមានសន្តិភាព វិមានរាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញ​ចូល​រួមពីគណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន មន្ត្រីជាន់​ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា និងគណៈអភិបាលខេត្តរបស់កម្ពុជា។

មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ត្រូវបានរៀបចំឡើង​លើក​ទី២​ហើយនៅកម្ពុជា ខណៈលើក​ទី១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៩។ ការរៀប​ចំ​មហាសន្និបាត VECONAC នេះ បានផ្តល់ឱកាសយ៉ាងសំខាន់សម្រាប់​អតីត​យុទ្ធ​ជន​បណ្តាប្រទេសអាស៊ាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ​ពង្រឹង​សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការសមាគមអតីតយុទ្ធជន​នៃបណ្តាប្រទេស​អាស៊ាន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់សុខុមាល​ភាព​អតីត​យុទ្ធជន និង​ជំរុញការចូលរួមរបស់អតីតយុទ្ធជនក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសង្គម ការ​កសាងសហគមន៍អាស៊ានប្រកបដោយភាពរឹងមាំ និងចីរភាព។

សូមបញ្ជាក់ថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ត្រូវបាន​បង្កើត​ឡើងនៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨០ និងបច្ចុប្បន្នមានសមាជិកសរុបចំនួន១០​ប្រទេស ដែលកំពុង​បំពេញភារកិច្ចលើការងារអតីតយុទ្ធជនយ៉ាងសកម្មតាមបណ្តា​ប្រទេស​រៀងៗខ្លួននៅក្នុងតំបន់។ ក្នុងមហាសន្និបាតលើកទី២៥នេះ គឺជាព្រឹត្តិការណ៍​ដ៏មាន​អត្ថន័យ​មួយ​ទៀតក្នុងប្រវត្តិសាស្ត្ររបស់ VECONAC ដោយនឹងទទួលបញ្ចូល​ក្រុមប្រឹក្សា​អ្នក​តស៊ូ​រំដោះជាតិនៃប្រទេសទីម័រឡេស្តេ ជាសមាជិកថ្មីទី១១។ ការពង្រីក​សមា​ជិកភាពនេះ មិន​ត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើន និងការពង្រឹងតួនាទីរបស់ VECONAC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីរួបរួម សាមគ្គីភាព និងការ​ប្តេជ្ញាចិត្តរួមក្នុងការថែរក្សា​តម្លៃ​នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បី​លើក​កម្ពស់សុខុមាលភាព និង​គុណ​ភាពជីវិតរបស់អតីតយុទ្ធជននៅទូទាំងតំបន់។

អស់រយៈពេលជាង​បួន​ទសវត្សរ៍មកនេះ VECONAC បានពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​សមាគមអតីតយុទ្ធជនក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍ​ជំនាញ ជំនួយមនុស្សធម៌ និងការគាំទ្រគ្នាទៅវិញទៅមក។ តាមរយៈសកម្មភាពទាំងនេះ VECONAC បានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់​សុខុមាលភាពអតីត​យុទ្ធ​ជន ពង្រឹងមិត្តភាព សាមគ្គីភាព និងរួមចំណែកថែរក្សាសន្តិភាពក្នុងតំបន់។

ដោយ​ឡែក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានចូលជាសមាជិក VECONAC តាំងពីឆ្នាំ២០១០ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងបានពង្រឹងទំនាក់ទំនងជាមួយសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាមិត្ត តាម​រយៈ​ការផ្លាស់ប្តូរបទពិសោធន៍ និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា។

ការរៀបចំមហាសន្និបាត VECONAC លើកទី២៥ ត្រូវបានអនុវត្តស្របតាមធម្មនុញ្ញ និងច្បាប់បញ្ញត្តិរបស់ VECONAC ដោយបានរៀបចំកិច្ចប្រជុំគណៈកម្មការការងារ​លើក​ទី៧ បានកំពុងរៀបចំកិច្ចប្រជុំវេទិកាធុរកិច្ច និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ​លើក​ទី​៣៨ នៅដើមខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិឆ្នាំ២០២៦ បានពិនិត្យ ពិភាក្សា និងឯកភាពលើសំណើសំខាន់ៗចំនួន ៩ ដើម្បីដាក់ជូនមហាសន្និបាត​លើកទី​២៥ ពិនិត្យ និងអនុម័ត សំដៅពង្រឹងប្រសិទ្ធភាពរបស់ VECONAC ក្នុងការបម្រើ និង​គាំពារអតីតយុទ្ធជន ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិ​ការ​ក្នុងតំបន់។

ដោយឡែកវេទិកាធុរកិច្ច ដែលដឹកនាំដោយសហប្រធានមកពីសិង្ហបុរី វៀតណាម និង​កម្ពុជា ត្រូវបានរៀបចំឡើងដើម្បីជំរុញការតាំងបង្ហាញផលិតផល ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងសមាជិក VECONAC សំដៅបង្កើតប្រភពចំណូល​សម្រាប់​គាំពារ​អតីតយុទ្ធជន និវត្តជន និងសមាគមនៃប្រទេសសមាជិក។ វេទិកានេះក៏ទទួលបានការ​គាំទ្រ​ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការសម្របសម្រួលការតាំងពិព័រណ៍ផលិត​ផល និងការចូលរួមពីវិស័យឯកជន៕