* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រយ័ត្នក្លាយជាជនសង្ស័យ ក្នុងបទល្មើសសម្អាតប្រាក់ដោយមិនដឹងខ្លួន ល្បិចផ្ទេរប្រាក់ច្រឡំចូលគណនី រួចទាក់ទងឱ្យផ្ទេរត្រឡប់ទៅវិញ

05-10-2026 09:47

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ប្រយ័ត្នក្លាយជាជនសង្ស័យ ក្នុងបទល្មើសសម្អាតប្រាក់ដោយមិនដឹងខ្លួន ល្បិចផ្ទេរប្រាក់ច្រឡំចូលគណនី រួចទាក់ទងឱ្យផ្ទេរត្រឡប់ទៅវិញ។

* កុំសប្បាយអរពេលឃើញលុយផ្ទេរចូលគណនី ដោយមិនដឹងប្រភព ព្រោះនេះជាល្បិចកលរបស់ក្រុមឧក្រិដ្ឋជន
សកម្មភាពដែលអាចធ្វើឱ្យអ្នករងគ្រោះ

* កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនីធនាគារទៅអ្នកដទៃដោយមិនចាំបាច់
* កុំជឿការសន្យាផ្តល់ប្រាក់ជាថ្នូរនឹងការប្រើប្រាស់គណនី ឬព័ត៌មានរបស់អ្នក
* កុំផ្ទេរ ឬប្រគល់គណនីធនាគាររបស់អ្នកឱ្យអ្នកដទៃប្រើប្រាស់
* កុំឱ្យអ្នកដទៃប្រើគណនីធនាគាររបស់អ្នកដើម្បីទទួល ឬផ្ទេរប្រាក់ដោយមិនដឹងប្រភពច្បាស់លាស់
* ប្រុងប្រយ័ត្នចំពោះការប្រើប្រាស់គណនីធនាគារជា Mule Account ដែលអាចពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុ
វិធីការពារគណនីធនាគារ
* កុំផ្ទេរ ឬប្រគល់គណនីឱ្យអ្នកដទៃប្រើប្រាស់ ចងចាំថាគណនីធនាគាររបស់អ្នក គឺជាទ្រព្យសម្បត្តិ និងព័ត៌មានសំខាន់របស់អ្នក
* កុំផ្តល់លេខសម្ងាត់ ឬព័ត៌មានសុវត្ថិភាពសម្រាប់ចូលប្រើគណនីទៅអ្នកដទៃ
* ប្រសិនបើមានការផ្ទេរប្រាក់មិនប្រក្រតី សូមទាក់ទងធនាគាររបស់អ្នក និងរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ
* កុំប្រើគណនីរបស់អ្នកដើម្បីទទួល ឬផ្ទេរប្រាក់ជំនួសអ្នកដទៃ ប្រសិនបើអ្នកមិនដឹងពីប្រភព និងគោលបំណងច្បាស់លាស់
* ចងចាំ កុំលក់ កុំឱ្យខ្ចី និងកុំផ្តល់គណនីធនាគាររបស់អ្នកឱ្យអ្នកដទៃប្រើប្រាស់ ការពារគណនីស្មើនឹងការពារខ្លួនអ្នក និងទ្រព្យសម្បត្តិរបស់អ្ន៕