* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអប់រំ រៀបចំពិព័រណ៍បើកចំហរ នៃគំនូរកុមារ អបអរសាទរទិវាគ្រូបង្រៀន ៥តុលា​ ២០២៦

05-10-2026 09:49

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិព័រណ៌បើកចំហរ (Open Gallery) នៃគំនូរកុមារ ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៦ នៅទីទាំងវិស្ថានជាតិអប់រំ ដែលគំនូរទាំងអស់នោះ គឺជាស្នាដៃរបស់សិស្សានុសិស្សទាំងសាលាសាធារណរដ្ឋ និងសាលាឯកជន ។

លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងទទួលបន្ទុកមជ្ឈមណ្ឌលការអប់រំឌីជីថល និងការអប់រំពីចម្ងាយ មានប្រសាសន៍ថា ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន ៥តុលា ក្រសួងបានរៀបចំព្រឹត្តិការណ៍អមចំនួន៣ទន្ទឹមគ្នាដែលរួមមាន ទី១. ពិធីសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិត ទី២. វគ្គផ្តាច់ព្រ័ត្រនៃការបង្ហាញ «ការសិក្សាដោយគម្រោងបង្កើតគំរូនៃដំណោះស្រាយ» PBL for Prototype Development និង ទី៣. ពិព័រណ៍បើកចំហរនៃស្នាដៃគំនូរកុមារ (Kids Painting Open Gallery)។

លោកបណ្ឌិត សាន វឌ្ឍនា បានបន្ថែមថា ចំពោះព្រឹត្តិការណ៍ទី១ គឺការសម្ពោធបង្ហាញរូបសំណាកកវីបណ្ឌិតសម័យអង្គរ។ ថ្ងៃនេះ យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការសម្ពោធបង្ហាញរូបសំណាកអ្នកប្រាជ្ញ និងជាកវីបណ្ឌិតកំពូលរបស់ខ្មែរចំនួន២រូបដែលតំណាងឱ្យភាពរុងរឿងនៃប្រពៃណីបញ្ញាញាណខ្មែរនាសម័យបុរាណ។ ព្រឹត្តិការណ៍ទី២ គឺវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសិក្សាផ្អែកលើគម្រោង (Project-Based Learning - PBL)។ អ្វីដែលជាទីមោទនភាព និងជាចំណុចរបត់ដ៏សំខាន់នៃកម្មវិធីនេះ គឺដំណើរការនៃការបង្កើតគម្រោងនីមួយៗ ទទួលបាននូវការចូលរួមគាំទ្រ និងការតម្រង់ទិសយ៉ាងសកម្មពីសំណាក់ «គ្រូបង្វឹក»(Mentors) ដែលសុទ្ធសឹងតែជាអ្នកជំនាញអញ្ជើញមកពីវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល (NGOs) និងសាកលវិទ្យាល័យនានា។

លោកបណ្ឌិត សាន វឌ្ឍនា បានបន្ថែមថា ព្រឹត្តិការណ៍ទី៣ គឺពិព័រណ៍គំនូរកុមារអបអរសាទរទិវាគ្រូបង្រៀន។ អ្វីដែលជាការភ្ញាក់ផ្អើល និងក្តីរំភើបនោះគឺ ត្រឹមតែរយៈពេលខ្លីនៃការប្រកាស យើងទទួលបានការគាំទ្រយ៉ាងផុសផុលបំផុត ដោយប្រមូលបានស្នាដៃគំនូរសរុបជាង៤០០០ផ្ទាំង ពីសិស្សានុសិស្សទាំងរដ្ឋ និងឯកជន ដោយផ្តោតលើប្រធានបទធំៗចំនួន៣ គឺ៖ ១. គ្រូធ្វើឱ្យខ្ញុំស្រឡាញ់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ២. គ្រូមានវិធីសាស្ត្រធ្វើឱ្យខ្ញុំចង់រៀនសូត្រ និង ៣. គ្រូបង្រៀនខ្ញុំឱ្យស្រឡាញ់មាតុភូមិ និងពិភពលោក។ គំនូរទាំងនេះ គឺជាសារដ៏មានអត្ថន័យ និងជាការលើកទឹកចិត្តដ៏ធំធេងបំផុតសម្រាប់លោកគ្រូ អ្នកគ្រូទូទាំងប្រទេសកម្ពុជា។

ក្នុងពិធីបើកបើកចំហរ នៃគំនូរកុមារ អបអរសាទរទិវាគ្រូបង្រៀន៥តុលា២០២៦ កាលពីនារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានសហការយ៉ាងសកម្មក្នុងការប្រមូលផ្ដុំស្នាដៃគំនូរជាង ៤០០០ផ្ទាំង ក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ ដើម្បីរៀបចំ​ «ពិព័រណ៍បើកចំហរ (Open Gallery) នៃស្នាដៃគំនូរកុមារ» ដើម្បីអបអរសាទរទិវាគ្រូបង្រៀននាពេលនេះ។

បណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ស្នាដៃគំនូរដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ មិនត្រឹមតែបង្ហាញពីទំហំនៃសេចក្តីស្រឡាញ់ និងការដឹងគុណរបស់កុមារកម្ពុជាទូទាំងប្រទេសចំពោះលោកគ្រូ អ្នកគ្រូប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការបណ្តុះសីលធម៌ ចរិយាធម៌ និងការកសាងភាពជាពលរដ្ឋសតវត្សរ៍ទី២១ ដែលផ្សារភ្ជាប់ការអប់រំទៅនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការស្រឡាញ់មាតុភូមិយ៉ាងពិតប្រាកដ ៕