* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិកចាប់ខ្លួនស្ត្រីម្នាក់ពីបទធ្វើចារកម្មឱ្យចិន និងតាមដានកូនប្រុសរបស់មេដឹកនាំតៃវ៉ាន់

05-10-2026 10:15

(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក FBI បានឱ្យដឹងថាអាជ្ញាធរអាមេរិកបានឃាត់ខ្លួនស្ត្រីម្នាក់ក្នុងរដ្ឋ California នៅថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ និងបានចោទប្រកាន់ស្ត្រីរូបនេះថាបានធ្វើចារកម្មលើកូនប្រុសរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te តាមការបង្គាប់បញ្ជាពីក្រុមមន្ត្រីចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

FBI​ បានឃាត់ខ្លួនស្ត្រីខាងលើមានឈ្មោះ Wanying Zhang ឬហៅក្រៅថា Heather នៅឯអាកាសយានដ្ឋាន Los Angeles ​International Airport កាលពីថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) មុននឹងរូបនាងមានគម្រោងឡើងជិះយន្ដហោះចាកចេញឆ្ពោះទៅកាន់ប្រទេសចិន។ អាជ្ញាធរអាមេរិកបានចោទប្រកាន់ស្ត្រីឈ្មោះ Zhang មានអាយុ៣៤ឆ្នាំ រស់នៅក្នុងទីក្រុង Irvine រដ្ឋ California ពីបទធ្វើសកម្មភាពក្នុងនាមជាភ្នាក់ងារបរទេសម្នាក់ដែលមិនបានចុះបញ្ជីតាមច្បាប់កំណត់ដោយសហរដ្ឋអាមេរិក ព្រមទាំងស៊ើបការណ៍សម្ងាត់លើកូនប្រុសម្នាក់របស់លោក Lai Ching-te ឈ្មោះ Lai Ting-yu ដែលរស់នៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមក្រសួងយុត្តិធម៌អាមេរិក ស្រ្តីឈ្មោះ Zhang បានធ្វើដំណើរទៅកាន់ទីក្រុង Seattle​ ក្នុងឆ្នាំ២០២៥ តាមការបង្គាប់បញ្ជាពីក្រុមមន្ត្រីចិន ហើយបានបញ្ជូនភ្លាមៗទៅឱ្យក្រុមមន្ត្រីចិន នូវរូបភាព វីដេអូ និងព័ត៌មានផ្លាកលេខរថយន្តរបស់កូនប្រុសមេដឹកនាំតៃវ៉ាន់ និងក្រុមគ្រួសាររបស់លោក។ ខាងស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិកភ្លាមៗមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ខណៈស្ត្រីឈ្មោះ Zhang នឹងបង្ហាញខ្លួនក្នុងតុលាការសហព័ន្ធនៅទីក្រុង Los Angeles នៅថ្ងៃចន្ទសប្ដាហ៍នេះ៕