* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត ចែករំលែកទស្សនៈ និងអនុសាសន៍សំខាន់ៗមួយចំនួន ជូនមហាសន្និបាតសហព័ន្ធ​អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (Video inside)

05-10-2026 10:23

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានចែករំលែកទស្សនៈ និងអនុសាសន៍សំខាន់ៗមួយចំនួន ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។

ទស្សនៈ និងអនុសាសន៍សំខាន់ៗមួយចំនួន ដែលសម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ផ្ដល់មហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) រួមមាន៖

ទីមួយ៖ យើងត្រូវបន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់។

ទីពីរ៖ យើងត្រូវពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្ដាប្រទេសអាស៊ាន។ សូមលើកទឹកចិត្ត VECONAC ឱ្យបន្តបម្រើការជាស្ពាន និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អបំផុត ខណៈពេលដែលលើកកម្ពស់កម្មវិធី និងគម្រោងរួមគ្នាដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន។

ទីបី៖ យើងត្រូវកំណត់ការកែលម្អគុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ។ សូមលើកទឹកចិត្ត VECONAC និងសមាគមសមាជិក ឱ្យបន្តផ្តល់អាទិភាពដល់សុខភាព ការការពារសង្គម ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន។

ទីបួន៖ យើងត្រូវលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់អតីតកាលទៅបច្ចុប្បន្ន និងអនាគត។ បទពិសោធន៍របស់អតីតយុទ្ធជន បម្រើជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ VECONAC គួរតែលើកទឹកចិត្តការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីតម្លៃនៃសន្តិភាព ការផ្សះផ្សា សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកដល់យុវជន។

ទីប្រាំ៖ VECONAC គួរតែមានភាពសកម្ម ធន់ ដើម្បីឆ្លើយតបទៅនឹងបរិបទរបស់តំបន់។

ទីប្រាំមួយ៖ ស្មារតី VECONAC គួរតែត្រូវបានថែរក្សា និងលើកកម្ពស់ ដើម្បីបម្រើជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តសមាគមជាសមាជិកទាំងអស់ឱ្យបន្តប្រកាន់ខ្ជាប់នូវតម្លៃស្នូលរបស់ VECONAC រួមមានកិច្ចសហប្រតិបត្តិការ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងក្តីមេត្តាធម៌។

សម្ដេចជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតលើកទី២៥ នេះនឹងសម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតយុទ្ធជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងការបន្តលើកកម្ពស់តួនាទីរបស់ VECONAC ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព៕