* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍​​​ (Video inside)

05-10-2026 10:28

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគូសបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញក្រោយសង្គ្រាមលោកលើកទី២។ សង្គមក្រោយអាណានិគម ត្រូវបានកសាងសមិទ្ធផលកើតចេញពីការរំដោះចេញពីការលះបង់ «សាច់ស្រស់ ឈាមស្រស់» របស់អតីតយុទ្ធជន និងនិវត្តទាំងសមរភូមិជួរមុខ និងជួរក្រោយ។

ការគូសបញ្ជាក់បែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង​នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។ ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ធ្វើឡើងនៅវិមានសន្តិភាព វិមានរាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈអភិបាលខេត្តរបស់កម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «តំបន់អាស៊ីអាគ្នេយ៍ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញក្រោយសង្គ្រាមលោកលើកទី២។ សង្គមក្រោយអាណានិគមរបស់យើង ត្រូវបានកសាងសមិទ្ធផលកើតចេញពីការរំដោះចេញពីការលះបង់ «សាច់ស្រស់ ឈាមស្រស់» របស់អតីតយុទ្ធជន និងនិវត្តទាំងសមរភូមិជួរមុខ និងជួរក្រោយ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ឥណ្ឌូចិន យើងនៅមានសង្គ្រាមអូសបន្លាយជាច្រើនឆ្នាំក្នុងសម័យសង្គ្រាមត្រជាក់ ហើយសម្រាប់កម្ពុជា ដែលមានសង្គ្រាមយូរជាងគេនៅអាស៊ីអាគ្នេយ៍ យើងយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ក៏ដូចជាការលះបង់ដ៏ធំធេង និងការលះបង់គ្រប់ទម្រង់ដែលធ្វើឡើងដោយអតីតយុទ្ធជន និងនិវត្តជន ក្នុងការរួមចំណែកដល់ការកសាងជាតិ និងការការពារជាតិ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនថាស្ថិតនៅកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលនោះទេ យើងចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្ត្រ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិក្នុងការកំណត់វាសនា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌នៃសង្គមជាតិនីមួយៗ។

ត្រង់ចំណុចនេះ ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា សម្រាប់កម្ពុជា សន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ ដែលយើងទទួលបាននៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ ពិភពលោកទាំងមូលទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះឈ្នះ» ជាមួយនឹងគតិបណ្ឌិតដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈនយោបាយឈ្នះឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ ដណ្តើមបានមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក។

ទន្ទឹមនឹងនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជនគឺជាប្រតិបត្តិករផ្ទាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនេះ ហើយបងប្អូនបានបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិពីគ្រប់ភាគី និងស្មារតីឈ្នះឈ្នះ គ្មានអ្នកចាញ់ ដោយមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រប់ឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យធ្វើការរួមគ្នាដើម្បីធានាថា ការរួមចំណែក និងការលះបង់របស់អតីតយុទ្ធជន និងនិវត្តជនត្រូវបានចងចាំដោយការដឹងគុណ។ ថាបទពិសោធន៍ និងមេរៀននៃសង្គ្រាមត្រូវបានផ្លាស់ប្តូរទៅជាមេរៀនសម្រាប់សន្តិភាព និងធ្វើឱ្យសាមគ្គីភាពរវាងអតីតយុទ្ធជនរបស់យើងក្លាយជាកម្លាំង រួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ដែលមានលក្ខណៈដោយសន្តិភាព ស្ថិរភាព មិត្តភាព សុខុមាលភាព និងវិបុលភាពយូរអង្វែងសម្រាប់ប្រជាជនរបស់យើង និងសម្រាប់មនុស្សជំនាន់ក្រោយ៕