* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជូនដំណឹង! មន្ទីរពេទ្យភ្នែកតាកែវ ផ្ដល់ការព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ក្នុងឱកាសទិវាសុខភាពភ្នែកពិភពលោក

05-10-2026 16:02

(តាកែវ)៖ មន្ទីរពេទ្យភ្នែកតាកែវ នឹងរៀបចំព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៧០០នាក់ រយៈពេល ២ថ្ងៃ ក្នុងឱកាសទិវាសុខភាពភ្នែកពិភពលោកជាសកល ដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងខែតុលា សម្រាប់ឆ្នាំ២០២៦នេះ។

លោកវេជ្ជបណ្ឌិត តែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកតាកែវ បានថ្លែងឲ្យដឹងថា ទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២៦ នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ស្រលាញ់ភ្នែករបស់អ្នក និងវ៉ែនតាមើលជិតជា ធ្វើឱ្យជីវិតកាន់តែប្រសើរ»។ មន្ទីរពេទ្យនឹងផ្តល់សេវាកម្មដោយឥតគិតថ្លៃ លើការពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក ចំនួន ៧០០នាក់ និងវះកាត់ចំនួន ១០០ករណី។

លោកបានបន្ថែមថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍នេះ មន្ទីរពេទ្យរំពឹងថា អ្នកចូលរួមទាំងអស់នឹងជួយផ្សព្វផ្សាយដល់បងប្អូន មិត្តភ័ក្រ និងប្រជាជនក្នុងតំបន់ ឲ្យបានដឹងពីសុខភាពភ្នែក និងកន្លែងត្រូវមកទទួលសេវាកម្មសុខភាពភ្នែក ពេលមានបញ្ហាភ្នែក។

លោកប្រធានមន្ទីរពេទ្យភ្នែកតាកែវ ក៏បានបញ្ជាក់ផងដែរថា ការព្យាបាលជំងឺភ្នែក និងវះកាត់ជូនប្រជាពលរដ្ឋចំនួន ៧០០ នាក់នេះ គឺមិនមែនសម្រាប់តែប្រជាពលរដ្ឋខេត្តតាកែវនោះទេ គឺប្រជាពលរដ្ឋមកពីគ្រប់ខេត្តក្រុង ក៏អាចអញ្ជើញមកពិនិត្យ ព្យាបាល និងវះកាត់បានដែរ។ លោកវេជ្ជបណ្ឌិត តែ សេរីបុណ្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺភ្នែក សូមអញ្ជើញមកពិនិត្យ ពិគ្រោះ និងព្យាបាល វះកាត់ឲ្យបានទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល។

លោកវិជ្ជបណ្ឌិត នាង ម៉ៅ ប្រធានបច្ចេកទេសនៃមន្ទីរពេទ្យភ្នែកតាកែវ បានថ្លែងឲ្យដឹងថា នៅពេលដែលបងប្អូនមានអាយុ ៤០ ឆ្នាំឡើងទៅ គឺកើតវិបត្តិជំងឺមើលជិតមើលអក្សរមិនឃើញច្បាស់ ដែលទាមទារការប្រើប្រាស់វ៉ែនតា។ ដូច្នេះ លោកបានណែនាំឲ្យប្រជាពលរដ្ឋគួរតែនាំគ្នាពិនិត្យភ្នែកយ៉ាងហោចណាស់បានម្តងក្នុងមួយឆ្នាំ ព្រោះការពិនឹត្យភ្នែកគឺដូចគ្នានឹងការពិនឹត្យសុខភាពផ្នែកផ្សេងៗនៃរាងកាយយើងផងដែរ ដើម្បីរក្សាបាននូវចក្ខុវិញ្ញាណល្អប្រសើរ៕