* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សិស្សប្រឡងជាប់និទ្ទេសល្អ ក្នុងស្រុកចំនួន៦ នៃខេត្តកណ្តាល ទទួលបានរង្វាន់លើកទឹកចិត្ត

05-10-2026 16:17

(កណ្តាល)៖ បណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល​ និងជាអនុប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃសៅរិ៍ ទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីផ្តល់រង្វាន់លើលទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A, B និង C មកពីស្រុកចំនួន៦ ក្នុងខេត្តកណ្តាល។

ពិធីនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីបណ្ឌិតសភាចារ្យ ជូ វិជិត្ត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុការងារគណបក្សចុះមូលដ្ឋានខេត្ត តំណាងអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល។

សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ មាននិទ្ទេស A ចំនួន៥៣នាក់ និទ្ទេស B ចំនួន២៦៥នាក់ និងសិស្សទទួលបាននិទ្ទេស C ចំនួន៨០១នាក់។ សិស្សទាំងអស់នេះ មកពីវិទ្យាល័យក្នុងស្រុកខ្សាច់កណ្តាល មុខកំពូល ល្វាឯម កៀនស្វាយ, ស្រុកពញាឮ និងក្រុងអរិយក្សត្រ សរុបទាំងអស់ចំនួន ១ ១១១៩នាក់ ស្រី៧១៦នាក់។

សិស្សនិទ្ទេស A ទាំង៥៣នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូអគ្គិសនីសេរីថ្មីមួយគ្រឿង ផលិតនៅក្នុងប្រទេសកម្ពុជា។ សិស្សនិទ្ទេស B ម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល ចំណែកសិស្សនិទ្ទេស C ម្នាក់ៗ ទទួលបានថវិកាចំនួន១៥ម៉ឺនរៀល។ ក្នុងចំណោមស្រុកទាំង៦ ស្រុកខ្សាច់កណ្តាលមានសិស្សជាប់និទ្ទេស A ច្រើនជាងគេ គឺមានចំនួន១៧នាក់។

សូមរំឭកថា កាលព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំបក្ខជនត្រៀមប្រឡងមកពីវិទ្យាល័យចំនួន៣ របស់ស្រុកខ្សាច់កណ្ដាលថា នាគតរបស់ក្មួយសិស្សានុសិស្ស​ ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។

បណ្ឌិត កៅ ថាច បានមានប្រសាសន៍លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់នាពេលនោះថា «ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង» ដូច្នេះត្រូវមានសេចក្តីស្រលាញ់ និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិតក៏បានប្រសាសន៍បន្ថែមថា​ «គ្មាននរណាម្នាក់កើត​មកវេចសម្ពាយចណេះដឹងមកជាមួយទេ​ ពោលគឺចំណេះដឹងកើតមានដោយការខិតខំរៀនសូត្រ​ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ»​ ហើយក៏បានចែករំលែកនូវបទពិសោធន៍នៃការរៀនសូត្រ ក៏ដូចជាគន្លឹះនៃការសម្រេចបាននូវវិជ្ជាជីវៈ​ ដែលខ្លួនស្រលាញ់ពេញចិត្ត៕