* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងដោះស្រាយវិវាទនៅខេត្តកណ្ដាល

05-10-2026 16:43

(កណ្ដាល)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល រួមទាំងអាជ្ញាធរពាក់ព័ន្ធ ឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ដើម្បីធានាបាននូវបរិយាកាសគ្មានវិវាទនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ការជំរុញនេះបានធ្វើឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ខេត្តកណ្ដាលបានប្រកាសបញ្ចប់យុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តរួចហើយ ដូច្នេះការងារបន្ទាប់គឺការចែកបណ្ណកម្មសិទ្ធិដែលកំពុង អនុវត្តនៅការិយាល័យច្រកចេញ-ចូលតែមួយក្រុង/ស្រុកទាំង១៣។

លោកបានសង្កត់ធ្ងន់លើការដោះស្រាយវិវាទដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ ផ្សះផ្សា បង្រួបបង្រួម ស្មោះត្រង់ និងឯកភាពគ្នា ប្រកបដោយសច្ចធម៌ គុណធម៌ និងយុត្តិធម៌។ ក្រៅពីនេះ លោកក៏បានណែនាំឱ្យខិតខំធ្វើប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅក្រុង/ស្រុកទាំង១៣ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងមានប្រសិទ្ធភាព។ ការគ្រប់គ្រងសំណង់ ការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាត និងការជំរុញការងារលំនៅឋាន ក៏ជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ផងដែរ។

លោករដ្ឋលេខាធិការបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ដែលបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចយ៉ាងសកម្ម រហូតទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

លោកបានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានគាំទ្រ និងសហការយ៉ាងសកម្ម ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លីប្រកបដោយជោគជ័យ៕