* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទស្សនាទិដ្ឋភាពរដូវស្លឹកឈើជ្រុះ នៅទីលានក្រហម ជាប់វិមានក្រឹមឡាំង ក្នុងរដ្ឋធានីម៉ូស្គូ

05-10-2026 18:58

(ម៉ូស្គូ)៖ សូមបង្ហាញជូនប្រិយមិត្តអ្នកអាននូវទិដ្ឋភាពរដូវស្លឹកឈើជ្រុះ នៅទីលានក្រហម (Red Square) ក្នុងរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ី ដែលជាទិដ្ឋភាពចុះយកដោយផ្ទាល់ពីលោក កែវ ពិសិដ្ឋ និពន្ធនាយករងរបស់បណ្តាញព័ត៌មាន Fresh News ដែលកំពុងស្ថិតនៅរដ្ឋធានីម៉ូស្គូ។

នៅក្នុងរដូវស្លឹកឈើជ្រុះនេះ ទីក្រុងម៉ូស្គូបានបង្ហាញនូវសម្រស់បែបពិសេស ខណៈស្លឹកឈើតាមតំបន់នានាចាប់ផ្តើមប្រែពណ៌ទៅជាលឿង ទឹកក្រូច និងក្រហម។ ទិដ្ឋភាពទាំងនេះបានបង្កើតជាបរិយាកាសដ៏ស្រស់ស្អាត នៅជុំវិញតំបន់ប្រវត្តិសាស្ត្រសំខាន់ៗក្នុងបេះដូងរដ្ឋធានីរុស្ស៊ី។

ទីលានក្រហម គឺជាទីតាំងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងជានិមិត្តរូបសំខាន់មួយរបស់ទីក្រុងម៉ូស្គូ ដែលស្ថិតនៅជាប់នឹងវិមានក្រឹមឡាំង។ ទីនេះក៏ជាទីតាំងដែលទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោក ឱ្យមកទស្សនា ដើរកម្សាន្ត និងថតរូបជាអនុស្សាវរីយ៍។

នៅជាប់តំបន់ទីលានក្រហម ក៏មានសំណង់ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មសំខាន់ៗជាច្រើន ក្នុងនោះមានព្រះវិហារ Saint Basil’s Cathedral ដែលល្បីល្បាញដោយសារដំបូលរាងមូលចម្រុះពណ៌ និងស្ថាបត្យកម្មដ៏ប្លែក ដែលក្លាយជានិមិត្តរូបមួយរបស់ទីក្រុងម៉ូស្គូ។

នៅពេលរដូវស្លឹកឈើជ្រុះមកដល់ ពណ៌លឿង និងទឹកក្រូចនៃស្លឹកឈើ បានបង្កើតភាពផ្ទុយគ្នាយ៉ាងស្រស់ស្អាតជាមួយនឹងសំណង់ប្រវត្តិសាស្ត្រ និងជញ្ជាំងវិមានក្រឹមឡាំង ដែលធ្វើឱ្យទិដ្ឋភាពនៅទីលានក្រហមកាន់តែមានភាពទាក់ទាញ។

សូមទស្សនាទិដ្ឋភាពមួយចំនួនពីទីលានក្រហម និងតំបន់ជុំវិញវិមានក្រឹមឡាំង ដែលភ្នាក់ងារបណ្តាញព័ត៌មាន Fresh News ចុះយកដោយផ្ទាល់ពីរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ី៕