* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលខេត្តសៀមរាប ចេញលិខិតបំភ្លឺករណីឃាត់ខ្លួនបុរសធ្វើដងកាំបិតលក់ នៅស្រុកជីក្រែង ខេត្តសៀមរាប

05-10-2026 21:13

(សៀមរាប)៖ ក្រោយមានការផ្សព្វផ្សាយ និងចែកចាយយ៉ាងព្រោងព្រាតករណីឃាត់ខ្លួនបុរសធ្វើដងកាំបិតលក់ ត្រូវបានរងការចោទប្រកាន់ជាអ្នកបំផ្លាញព្រៃឈើ នៅថ្ងៃទី៥​ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មានជុំវិញករណីនេះ។

យោងតាមរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាន «សាន្ត ព្រហ្ម» បានធ្វើការចុះផ្សាយ ព័ត៌មានតាមរយៈហ្វេសបុកផេកឈ្មោះ Kong Kan TV ដែលមានខ្លឹមសារថា «បុរសធ្វើដងកាំបិតលក់ ត្រូវរងការចោទប្រកាន់ថាជាអ្នកបំផ្លាញ ផល និងអនុផលព្រៃឈើ និងធនធានធម្មជាតិគ្រប់ប្រភេទ កើតឡើង នៅស្រុកជីក្រែង ខេត្តសៀមរាប»។

ប្រភពដដែលបានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានធ្វើការចុះល្បាតនៅដែនជម្រកសត្វព្រៃបឹងពែរ ចំណុចគោកប្រេស ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជួបប្រទះករណីបង្កើតមូលដ្ឋានកែច្នៃ ផលនិងអនុផល ព្រៃឈើចំនួន១កន្លែង ដែលបង្កើតឡើងដោយឈ្មោះ សុខ សិដ្ឋ ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ក្រាំងតាឡាក់ ឃុំមហាឫស្សី ស្រុកគងឬស្សី ខេត្តកំពង់ស្ពឺ ឃើញមាន ម៉ាស៊ីនច្រៀកឈើ (ម៉ាកសៀងហៃ) ចំនួន១គ្រឿង ដងសួរចំនួន១ ដងចបចំនួន២០៥ដើម ដងប៉ូវថៅចំនួន៩៨ដើម ឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន៨កំណាត់ ជំនៀឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន២៣កំណាត់។ ជាមួយគ្នានោះ កម្លាំងល្បាតក៏បានប្រមូលវត្ថុតាងយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការស្រោងផងដែរ។

សកម្មភាពនេះ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងបញ្ញត្ត នៃក្រមបរិស្ថាន និងធនធានធម្មជាតិមាត្រា៨៥០ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ក្នុងតំបន់ការពារធនធានធម្មជាតិ ចំពោះបុគ្គលដែលមានបានប្រព្រឹត្តអំពើណាមួយក្នុងតំបន់ការពារធនធានធម្មជាតិ កថាខណ្ឌ «គ» បង្កើតឡគ្រប់ប្រភេទឬបង្កើតមូលដ្ឋានកែច្នៃ ផល និងអនុផលព្រៃឈើ រុក្ខជាតិព្រៃ និងធនធានធម្មជាតិ គ្រប់ប្រភេទក្នុងតំបន់ស្នូល និងតំបន់អភិរក្ស៕