* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

និស្សិត​វិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ ៣រូប ដណ្តើម​បាន​មេដាយក្នុងការ​ប្រកួត​ជំនាញ​ថ្នាក់​ជាតិលើកទី១០ ឆ្នាំ២០២៦

05-10-2026 21:25

(សៀមរាប)៖ និស្សិត​របស់​វិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ (NPIA) ចំនួន៣រូប ដណ្តើម​បាន​មេដាយ​មាស ប្រាក់និងសំរិទ្ធិ និង​មេដាយកិតិ្តយស ក្នុង​ការ​ប្រកួត​ប្រជែង​ជំនាញ​ថ្នាក់​ជាតិ លើកទី១០ ឆ្នាំ២០២៦​ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោកបណ្ឌិត ម៉ប់ ស៉ីនួន នាយកវិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ ​បានបង្ហាញ​អារម្មណ៍​រីករាយ និង​មោទន​ភាព។ លោកបណ្ឌិតបន្តថា នេះគឺជា​ជោគជ័យ​ដ៏​ធំធេង​ដែល​បេក្ខជន​របស់​វិទ្យា​ស្ថាន បាន​ដណ្ដើមជ័យ​លាភីពីការ​ប្រកួត​ប្រជែង​ជំនាញ​ថ្នាក់​ជាតិ ឆ្នាំ២០២៦ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។ ការ​ប្រកួត​នេះ មាន​ការ​ចូល​រួមពី​បណ្តា​សាកល​វិទ្យាល័យ និង​វិទ្យា​ស្ថាន​នានា​ទូ​ទាំង​ប្រទេសកម្ពុជា​។

លោកបណ្ឌិត បាន​ចាត់​ទុក​សមិទ្ធផល​ដ៏​ត្រចះ​ត្រចង់នេះ គឺកើត​ចេញពី​ការ​ខិតខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​សកម្ម​របស់​បេក្ខជន រួម​ផ្សំ​ជាមួយ​នឹង​ការយក​ចិត្ត​ទុកដាក់​បង្ហាត់​បង្រៀន​យ៉ាងដិត​ដល់ពី​សំណាក់​លោក​គ្រូ អ្នក​គ្រូ ជំជំនាញរបស់វិទ្យាស្ថាន​កន្លងមក​។ វិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ គឺជាវិទ្យា​ស្ថាន​ដែលមានគុណភាព និងមានភាពប្រកួតប្រជែងខ្ពស់ ដូច្នេះហើយ ទើបទទួលដណ្តើម​បាន​មេដាយ​មាស ប្រាក់ សំរិទ្ធិ នាពេលនេះ។

នាយកវិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ បានអំពាវនាវដល់និសិ្សតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបង្ហាញនូវលទ្ធផលគួរជាទី​មោទននេះ ជាពិសេស បានបង្ហាញពីសមត្ថភាព និងគុណភាពនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន។ ដូច្នេះហើយ ទើបសាធារណៈជន ក៏ដូចជាវិស័យឯកជននានា បានមើលឃើញពីសមត្ថភាពរបស់ប្អូនៗ ដែលសិក្សានៅវិទ្យា​ស្ថាន​ជាតិពហុ​បច្ចេកទេស​អង្គរ ពិតជាមានគុណភាព និងសមត្ថភាពនៃការបណ្តុះបណ្តាល។

លោកបណ្ឌិត ​ក៏បានសម្តែងនូវការអបអរ​សាទរចំពោះជ័យ​លាភី​ឆ្នើម​ទាំង៣រូប ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​រហូតដណ្តើម​បាន​មេដាយ​មាស ប្រាក់ សំរិទ្ធិ និង​កិត្តិយស​ក្នុង «ការ​ប្រកួត​ប្រជែង​ជំនាញ​ថ្នាក់​ជាតិ លើកទី១០ ឆ្នាំ២០២៦»។

ជ័យ​លាភី​ទាំង​នោះ​រួម​មាន៖ ទី១ មេដាយ​មាស និស្សិត​ឈ្មោះ ពុទ្ធី នារី​រត្ន ជំនាញ Digital Construction, ទី២ មេដាយ​ប្រាក់ និស្សិត​ឈ្មោះ រ៉ាក់វ៉ាន់​ប្រាក់ខូន ខាត់ឌីយ៉ា ជំនាញ Digital Construction និង​មេដាយសំរិទ្ធិ បាន​ទៅ​និស្សិត​ឈ្មោះ រម្យ គឹមអេង និង​និស្សិត សន សារ៉ូ ជំនាញ Mechatronic។

សូម​បញ្ជាក់ថា បេក្ខជនជ័យ​លាភី នឹងតំណាង​ប្រទេសកម្ពុជា​ ដើម្បីឡើងបន្តទៅប្រកួត​នៅ​អាស៊ាន​បន្ត​ទៀតផងដែរ​៕