* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរបន្តចុះត្រួតពិនិត្យរដ្ឋបាលនៅក្រុងប៉ោយប៉ែត លើ៣ទីតាំង រកឃើញមានជនបរទេសស្នាក់នៅចំនួន២២នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams នោះទេ

05-10-2026 22:07

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត បានចុះអនុវត្តការងាររដ្ឋបាលនៅក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត លើ៣ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២២នាក់ តែមិនជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

របាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រុមការងារបានចុះរដ្ឋបាលនៅសង្កាត់ប៉ោយប៉ែត ដែលដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង បានចំនួន១ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ១៦នាក់ ស្រី ២នាក់ ( ជនជាតិឥណ្ឌូនេស៊ី ១៦នាក់ ស្រី២នាក់) មានឯកសារត្រឹមត្រូវទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ។

ក្រុមការងារបានចុះរដ្ឋបាលនៅសង្កាត់​ផ្សារកណ្ដាល​ ដោយអនុវត្តបានចំនួន ០២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៦នាក់ ស្រី ៣នាក់ (ជនជាតិចិន ៦នាក់ ស្រី៣នាក់) មានឯកសារត្រឹមត្រូវទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ​៕