* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមឧក្រិដ្ឋជនជាតិចិន៨នាក់ ដែលកម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បង្ក្រាបបាននៅលើផ្ទៃសមុទ្រករណីរត់ពន្ធគ្រឿងញៀនជិត១តោន ត្រូវបានតុលាការខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួន

05-10-2026 22:14

(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានចេញដីកាសម្រេចឲ្យឃុំខ្លួនក្រុមឧក្រិដ្ឋជនជាតិចិន៨នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន និងសំអាតប្រាក់។

ករណីទាំងនេះ បានកើតឡើងនៅចំណុចឆ្នេរព្រែកចាក ភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០:១០នាទី លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើស លើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដាក់បណ្ដាញសម្ងាត់ជាច្រើនថ្ងៃ រហូតឈានដល់ការកំណត់មុខសញ្ញា និងកំណត់គោលដៅជាក់លាក់ ហើយបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់នៅម្ដុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិស ភូមិភាគទី៣ ទី៤ និងទី៥ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងសំខាន់ៗជាច្រើន រួមមាន៖ សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ប្រមាណ ៩០០គីឡូក្រាម អាវុធវែង-ខ្លី ចំនួន ៤៩ដើម (វែង ១០ដើម ខ្លី ៣៩ដើម) សម្ភារពាក់ព័ន្ធនឹងអាវុធដូចជា បង់អាវុធ ១០៨បង់ គ្រាប់អាវុធ ៧៩៣៧គ្រាប់ និងស៊ីឡង់សឺ ៨ដើម។

ក្រៅពីនេះ ក៏មានមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន រួមមានអូប័រ ១គ្រឿង រថយន្ត ២គ្រឿង និងម៉ូតូ ៣គ្រឿង ព្រមទាំងវត្ថុចាប់យកផ្សេងៗទៀតដែលបម្រើឱ្យសកម្មភាពល្មើសខាងលើ៕