* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-ហ្វីលីពីន ប្តេជ្ញារឹតចំណងកិច្ចសហប្រតិបត្តិការលើការងារហាជ្ជី អប់រំ និងការផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍសហគមន៍ឥស្លាម

06-10-2026 13:52

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបពិភាក្សាការងារជាមួយ លោក Sabuddin N. Abdurahim រដ្ឋមន្ត្រីគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការមុស្លិមហ្វីលីពីន (Secretary NCMF) នៅវិមានសន្តិភាព ក្នុងឱកាសឯកឧត្តមអញ្ជើញមកកម្ពុជា ដើម្បីចូលរួមសន្និសីទអាស៊ានលើកទី៤ ក្រោមប្រធានបទ «ប្រជាជាតិដ៏ល្អប្រសើរ»។

ក្នុងឱកាសនៃជំនួបនោះ ទេសរដ្ឋមន្ត្រី បានជម្រាបជូន ភាគីហ្វីលីពីនអំពីវឌ្ឍនភាព និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់សហគមន៍ឥស្លាមនៅកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។

ពាក់ព័ន្ធការងារហាជ្ជី ទេសរដ្ឋមន្ត្រី បានលើកឡើងថា ស្របតាមការអភិវឌ្ឍនៃសេដ្ឋជាតិ ចំនួនសាសនិកឥស្លាមកម្ពុជាទៅបំពេញកាតព្វកិច្ចហាជ្ជីមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅឆ្នាំ២០២៥ សាសនិកឥស្លាមចំនួន១២០០នាក់ បានទៅបំពេញកាតព្វកិច្ចហាជី្ជ។ ដោយឡែកនៅឆ្នាំ២០២៦នេះ សាសនិកឥស្លាមដែលមានបំណងទៅបំពេញកាតព្វកិច្ចហាជ្ជីមានប្រមាណជាង១៥០០នាក់ ប៉ុន្តែចំនួនដែលក្រសួងកិច្ចការហាជ្ជីនិងអ៊ុំរ៉ោះ នៃប្រទេសអារ៉ាប៊ីសាអូឌីត បានកំណត់និងអនុញ្ញាតិ ត្រឹម១២០០នាក់ ប៉ុណ្ណោះ។ ដើម្បីបំពេញតម្រូវការនេះ លោកទេសរដ្ឋមន្ត្រី កំពុងស្នើសុំក្រសួងកិច្ចការហាជ្ជី និងអ៊ុំរ៉ោះ បង្កើនចំនួនបន្ថែមទៀត។

ជាការឆ្លើយតប លោក Sabuddin N. Abdurahim បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះគោលនយោបាយបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានចែករំលែកអំពីស្ថានភាពសហគមន៍ឥស្លាមនៅហ្វីលីពីន ដែលបច្ចុប្បន្នមានប្រមាណ ១៣ លាននាក់ ក្នុងចំណោមប្រជាជនសរុបទូទាំងប្រទេសជាង ១១២លាននាក់។ លោកបន្តថា ស្ថាប័ន NCMF មានសមត្ថកិច្ចគ្រប់គ្រងការងារហាជ្ជី, ការអប់រំឥស្លាម, វ៉ាកាហ្វ, ហ្សាកាត់, មាស្ជិត, ហាឡាល និងការងារពាក់ព័ន្ធនានា ហើយសម្រាប់ឆ្នាំ២០២៦ នេះ ប្រជាជនមុស្លិមហ្វីលីពីនចំនួន៥៣០០នាក់ បានទៅបំពេញកាតព្វកិច្ចហាជ្ជី ក្រោមការសម្របសម្រួលដោយផ្ទាល់ពី NCMF ដោយមានការគាំទ្រពីរដ្ឋាភិបាលហ្វីលីពីន។

ជាចុងក្រោយ ភាគីទាំងពីរបានសម្តែងនូវបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា លើការផ្លាស់ប្តូរបទពិសោធន៍នៃការរៀបចំកិច្ចការហាជ្ជី ការភ្ជាប់ទំនាក់ទំនងរវាងសមាគមឥស្លាមកម្ពុជា ជាមួយអង្គការដៃគូនៅហ្វីលីពីន ព្រមទាំងការស្វែងរកឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិតកម្ពុជានាពេលខាងមុខផងដែរ៕