* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងទាហានប្រចាំការនៅលើបឹងទន្លេសាប ឃាត់ខ្លួនអ្នកព័ត៌មានម្នាក់ បញ្ជូនឲ្យសមត្ថកិច្ចជំនាញ ពាក់ព័ន្ធគំរាមទារលុយពីប្រជានេសាទ

06-10-2026 14:19

(ពោធិ៍សាត់)៖ កម្លាំងគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទប្រចាំការលើបឹងទន្លេសាប បានឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីគំរាមទារលុយពីប្រជានេសាទលើបឹងទន្លេសាបជាច្រើនករណី។

របាយការណ៍របស់គណៈបញ្ជាការឯកភាព ដឹកនាំបង្ក្រាបបទល្មើសនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បុគ្គលឈ្មោះ កែវ ហួរ មុខរបរជាអ្នកសារព័ត៌មានអនឡាញម្នាក់ បានទូរស័ព្ទទៅកាន់ប្រជានេសាទ ដោយសួរនាំអំពីការនេសាទម៉ង់ត្រីប្រម៉ានៅចំណុចបាឡត ខេត្តកំពង់ធំ រួចបានគំរាមកំហែង និងជំរិតទារប្រាក់ពីជនរងគ្រោះ។

ក្រោយទទួលបានព័ត៌មានពីការគំរាមកំហែងហែកកេរ្តិ៍ និងមានភាពចាំបាច់បន្ទាន់ ដែលអាចបង្កការលំបាកដល់ប្រជានេសាទ ព្រមទាំងអាចធ្វើឱ្យមានការយល់ច្រឡំមកលើកងកម្លាំងទាហាន (ត្រង់ចំណុចឱ្យកម្លាំងទីបញ្ជាការស្រាល ចុះបង្ក្រាបក្នុងករណីមិនបង់ប្រាក់) ដែលកំពុងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់, កម្លាំងប្រចាំការនៅស្នាក់ការផែកំពង់លួង បានរាយការណ៍ជូនឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើស នេសាទបឹងទន្លេសាប។

ក្រោយទទួលបានសេចក្តីរាយការណ៍ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាឲ្យចាត់ការជាបន្ទាន់ ហើយនៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងបង្ក្រាបបទល្មើសប្រចាំការនៅស្នាក់ការឆ្នុកទ្រូ បានចុះស្រាវជ្រាវ និងបានស្វែងរកឃើញឈ្មោះ កែវ ហូរ នៅចំណុចហាងកាហ្វេយីហោ «៥.១១» ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បន្ទាប់មកកម្លាំងបានឃាត់ និងនាំខ្លួនឈ្មោះ កែវ ហូរ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ កែវ ហូរ ក៏ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង ម្តងរួចមកហើយ ពីបទ «ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារវិញនៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០២០។

នាពេលកន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្លាប់បានណែនាំ និងក្រើនរំលឹកដល់អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយមិនត្រូវដើរហួសអំពីគន្លង នៃច្បាប់នោះឡើយ៕