* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

UNICEF កោតសរសើរ និងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា ឱ្យសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ខ្លួន

06-10-2026 14:35

(ភ្នំពេញ)៖ តំណាងថ្មីអង្គការ UNICEF ប្រចាំកម្ពុជា លោកស្រី Ms. Maha Damaj បានលើកឡើងថា UNICEF បន្តចូលរួមគាំទ្រយ៉ាងសកម្មដល់ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាព ព្រមទាំងការឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ។

ការលើកឡើងរបស់លោកស្រី បានធ្វើឡើងក្នុងឱកាស ទទួលបានការអនុញ្ញាត ជួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អង្គការ UNICEF ដែលចូលរួមចំណែកលើកកម្ពស់ការអប់រំ និងការពារបរិស្ថាននៅកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមអំពីកិច្ចសហប្រតិបត្តិការ សម្រាប់យុទ្ធនាការ ដើម្បីកម្ពុជាមានភាពស្អាត ដែលកន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងមានមនុស្សប្រមាណ១៥លាននាក់ ក្នុងនោះសិស្សានុសិស្សនៅតាមសាលារៀន បានចូលរួមក្នុងយុទ្ធនាការ ព្រមទាំងមានការប្តេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក យ៉ាងតិចក៏១ថ្ងៃក្នុង១សប្តាហ៍។

ក្នុងនោះដែរ ក្រសួងបានដាក់ចេញយុទ្ធនាការផ្សេងទៀតដែលឆ្លើយតបរួមគ្នាទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ចូលរួមសម្អាតបរិស្ថាន នៅតាមមូលដ្ឋាននិងតាមផ្លូវជាតិ។ ក្នុងឆ្នាំកន្លងមកនេះ កម្ពុជាបានកាត់បន្ថយការនាំចូល ប្លាស្ទិកចំនួន៨៥%។ លើសពីនេះ ក្រសួងបរិស្ថាន បាននិងកំពុងផ្តល់ធុងសំរាម ទៅតាមសាលារៀន ដើម្បីបណ្តុះគំនិតកុមារ និងយុវជន ផ្សារភ្ជាប់ទៅសហគមន៍ អំពីចំណេះដឹង លើការគ្រប់គ្រង ការញែកសំរាមឱ្យបានត្រឹមត្រូវ និងការថែរក្សាអនាម័យបរិស្ថាន។

ក្រៅពីភាពស្អាត រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានមានប្រសាសន៍ថាកម្ពុជា បានពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូពាក់ព័ន្ធ លើការពង្រឹងច្បាប់តឹងរ៉ឹង ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារព្រៃឈើ ជំរុញការអភិវឌ្ឍជីវភាពសហគមន៍ ជំរុញការបណ្តុះ ដាំស្តាព្រៃឈើ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើនគម្របបៃតង និងកម្ពុជាឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្នុងជំនួបនៅថ្ងៃនេះ លោករដ្ឋមន្រ្តី បានបង្ហាញគម្រោងសហប្រតិបត្តិការលើការពង្រឹង ការអប់រំ បញ្ជ្រាបចំណេះដឹងស្តីពីការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ កាន់តែប្រសើរថែមទៀត តាមរយៈការលើកកម្ពស់ជីវភាព និងភាពធន់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសការប្រឈមនៃបាតុភូត អ៊ែលនីញ៉ូនៅពេលខាងមុខផងដែរ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថាន បន្តពង្រីកសកម្មភាពដាំកូនឈើឡើងវិញយ៉ាងសកម្ម ដើម្បីបង្កើតគម្របបៃតង ទប់ទល់នឹងរលកកម្ដៅ និងពង្រឹងភាពជាដៃគូ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើតភាពធន់ នៅចំពោះមុខវិបត្តិអាកាសធាតុនេះ។

យោងតាមប្រសាសន៍លោករដ្ឋមន្រ្តី នៅក្នុងស្និសីទស្តីពីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នាពេលកន្លងមក កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញ ឱ្យសហគមន៍អន្តរជាតិ បង្កើនមូលនិធិអាកាសធាតុ សម្រាប់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដើម្បីធានាថា ប្រទេសងាយរងគ្រោះមិនត្រូវ ផ្ទុកបំណុលបន្ថែម ក្នុងការដោះស្រាយវិបត្តិកើតឡើងដោយការប្រែប្រួលអាកាសធាតុ។

នៅក្នុងកិច្ចប្រជុំកំពូលលើកទី៣១ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ COP31 នាពេលខាងមុខ នៅប្រទេសតួគីយ៉េ កម្ពុជានឹងបន្តជំរុញឱ្យមានការគាំទ្រតាមការសន្យាហិរញ្ញវត្ថុប្រកបដោយសមធម៌ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល៕