* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមពិធីកាន់បិណ្ឌវេនទី១០ ចំនួន៥វត្ត

06-10-2026 14:57

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បាននាំយកទាយវត្ថុចង្ហាន់ និងបច្ច័យ ទៅប្រគេនព្រះសង្ឃនចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ១០ ចំនួន ៥វត្តដោយក្នុងនោះ ក្នុងក្រុងកំពង់ចាមចំនួន ៤វត្ត និងស្រុកកងមាសចំនួន ១វត្ត។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ រដ្ឋបាលខេត្តកំពង់ចាម បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខប្រគេនព្រះសង្ឃទាំង៥វត្ត រួមមាន៖ វត្តបឹងខេមវ័នស្នាយ វត្តជូតណារាមបឹងកុក វត្តសុទស្សនារាមជ្រោយថ្ម វត្តបុទុមរតន:ដីដុះ និងវត្តស្វាយតាហែន ដោយក្នុងមួយវត្តមានដូចជា អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស មីចំនួន ៥កេស ទឹកដោះគោ ១កេសធំ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម ព្រមទាំងបច្ច័យជាថវិកាមួយចំនួនផងដែរ ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។

ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងភាពសប្បាយរីករាយ ដើម្បីចូលរួមថែរក្សាប្រពៃណី និងទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងបន្តអនុវត្តវប្បធម៌ដ៏ល្អប្រពៃរបស់ប្រជាជនខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យសាសនា និងការលើកកម្ពស់តម្លៃវប្បធម៌ជាតិ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណី និងព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាជនកម្ពុជា ដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរនៅគ្រប់មជ្ឈដ្ឋាន តែងធ្វើដំណើរពីទីជិតទីឆ្ងាយទៅជួបជុំក្រុមគ្រួសារ និងសាច់ញាតិនៅស្រុកកំណើត ដើម្បីរៀបចំចង្ហាន់ និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ ការប្រតិបត្តិទំនៀមទម្លាប់នេះ ត្រូវបានប្រជាជនខ្មែរអនុវត្ត និងបន្តផ្សព្វផ្សាយតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ ដើម្បីរក្សាប្រពៃណី វប្បធម៌ និងសាសនាដ៏ល្អប្រពៃរបស់ជាតិឱ្យបានគង់វង្សជានិរន្តរ៍៕