* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បាក់ស្រុតដីច្រាំងទន្លេនៅស្រុកឆ្លូង ខេត្តក្រចេះ អាជ្ញាធរជម្លៀសប្រជាពលរដ្ឋ និងបិទចរាចរណ៍ជាបណ្ដោះអាសន្ន

06-10-2026 15:20

(ក្រចេះ)៖ នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ មានករណីបាក់ស្រុតដី និងច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរមួយបានកើតឡើងនៅភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ហេតុការណ៍នេះបានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងធ្លាក់ចូលទៅក្នុងទន្លេ និងរងការខូចខាតទាំងស្រុង។

ក្រោយទទួលបានព័ត៌មានភ្លាម លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានដឹកនាំកម្លាំងអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងចាត់វិធានការអន្តរាគមន៍ជាបន្ទាន់។

លោកស្រីអភិបាលស្រុកបានបញ្ជាក់ថា ដីច្រាំងទន្លេបានស្រុតបាក់ចូលមកផ្លូវបេតុងប្រវែង ៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងមានជម្រៅប្រមាណ ៨៨ម៉ែត្រ។ ចំណែកផ្ទះដែលរងការខូចខាតនោះ ពុំមានមនុស្សរស់នៅ និងគ្មានសម្ភារៈឡើយ ដូច្នេះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

ជាមួយគ្នានេះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចំនួន ៧គ្រួសារ សរុប ៣៦នាក់ ដែលមានផ្ទះនៅជាប់តំបន់គ្រោះថ្នាក់ ទៅស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិ ដើម្បីធានាសុវត្ថិភាព។ បច្ចុប្បន្ន
អាជ្ញាធរស្រុកបានសម្រេចបិទចរាចរណ៍ជាបណ្ដោះអាសន្ន នៅលើកំណាត់ផ្លូវដែលរងការស្រុតបាក់នោះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕