* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គណៈប្រតិភូក្រសួងការពារជាតិ នាំយកអំណោយចុះសួរសុខទុក្ខយោធិនពិការគូលែន៣១៧ នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

06-10-2026 15:23

(សៀមរាប)៖ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់យោធិនពិការចំនួន ២៧០គ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ថ្លែងក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន យោធិនពិការ និងគ្រួសារកងទ័ពគ្រប់រូប។ ការចុះសួរសុខទុក្ខនេះគឺជាការបង្ហាញពីការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យោធិនពិការ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ រហូតធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេ។

នាយឧត្តមសេនីយ៍ បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ ដែលបានអនុវត្តការងារសង្គមបានយ៉ាងល្អប្រសើរ, ទោះបីបងប្អូនយោធិនជាយោធិនពិការក៏ពិតមែន ប៉ុន្តែពួកគេនៅតែមានមនសិការស្នេហាជាតិខ្ពស់ ដោយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ស្បៀងអាហារដល់ជនភៀសសឹក, ប្រជាពលរដ្ឋខ្វះខាត និងគ្រួសារកងទ័ព។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានលើកពីស្ថានការណ៍រវាងកម្ពុជា និងថៃ នៅតាមបណ្តោយព្រំដែន ដោយបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពីការងារព្រំដែនរវាងប្រទេសភូមិផងជាមួយគ្នា ឲ្យក្លាយជាព្រំដែនអភិវឌ្ឍន៍ និងសន្តិភាព ក្នុងកិច្ចសហប្រតិបត្តិការល្អផងដែរ។

នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះគ្រួសារយោធិនពិការ ដែលបានលះបង់ប្តី និងសមាជិកគ្រួសារ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និង ត្រូវបានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់យោធិនពិការដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា គុណបំណាច់ទាំងនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់យោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការឲ្យកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់យោធិនពិការទាំងអស់ ឲ្យបន្តថែរក្សាសុខភាព និងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងការទប់ស្កាត់ជម្ងឺផ្សេងៗ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានធ្វើការផ្សព្វផ្សាយ អំពីច្បាប់កាតព្វកិច្ចយោធា ជូនដល់បងប្អូនយោធិនពិការ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ព្រមទាំងបានដំណើរការទទួលពាក្យ បំពេញកាតព្វកិច្ចយោធា កាលពីថ្ងៃទី១ ដល់ទី៩ ខែតុលា និងទទួលពាក្យនៅថ្ងៃទី១០ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ។

ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ បាននាំយកអំណោយ និងថវិការបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់មជ្ឈមណ្ឌល ដើម្បីប្រើប្រាស់ក្នុងអង្គភាព និងចែកជូនដល់យោធិនពិការ និងគ្រូបង្រៀន ពេទ្យឆ្មប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានចំនួន ២៧០គ្រួសារ មួយគ្រួសារ ទទួលបាន ឃីត ១កញ្ចប់ មាន មី ៥កញ្ចប់ ,ត្រីខ ៥កំប៉ុង ,ស្ករស ១គីឡូក្រាម ,ទឹកដោះគោ ១កំប៉ុង និងថវិកា ៣ម៉ឺនរៀលផងដែរ៕