* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងព័ត៌មាន និង The Better Cambodia កំណត់វិស័យមានសក្តានុពលរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក

06-10-2026 17:45

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និង The Better Cambodia បានកំណត់វិស័យសហប្រតិបត្តិការដែលមានសក្តានុពលចំនួន ៤ រួមមាន ការគាំទ្រសកម្មភាពរបស់ The Better Cambodia ការប្រើប្រាស់ដោយស្របច្បាប់នូវមាតិកាព័ត៌មានរបស់ស្ថាប័នសារព័ត៌មានរដ្ឋ ការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយកម្ពុជា និងសក្តានុពលរបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ។

ការកំណត់ទិសដៅសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងជំនួបជាមួយលោក Surya Narayan ស្ថាបនិក The Better Cambodia និងលោកស្រី Dhanita Nair សហស្ថាបនិក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

ក្នុងជំនួបនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មានត្រៀមគាំទ្រ និងសម្របសម្រួលសកម្មភាពរបស់ The Better Cambodia ព្រមទាំងជំរុញឱ្យមានក្របខ័ណ្ឌសហការជាក់លាក់ជាមួយស្ថាប័នសារព័ត៌មានរដ្ឋ ដើម្បីអាចប្រើប្រាស់ដោយស្របច្បាប់នូវរូបថត វីដេអូ និងអត្ថបទព័ត៌មានដែលផលិតដោយស្ថាប័នសារព័ត៌មានរដ្ឋ ជាពិសេសទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទូរទស្សន៍ជាតិកម្ពុជា (TVK)។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំឱ្យ The Better Cambodia ពិចារណារៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ AKP និង TVK ដើម្បីបង្កើតក្របខណ្ឌផ្លូវការសម្រាប់ការប្រើប្រាស់ និងផ្សព្វផ្សាយមាតិកាព័ត៌មានដែលផលិតដោយស្ថាប័នសារព័ត៌មានរដ្ឋ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យ The Better Cambodia បង្កើនការប្រើប្រាស់ព័ត៌មាន និងសម្ភារៈដែលមានស្រាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍ គោលនយោបាយរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីបង្ហាញពីកម្ពុជា និងសមិទ្ធផលនានារបស់កម្ពុជា ទៅកាន់ពិភពលោក។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកប្រទេសឥណ្ឌា ជាទីផ្សារដ៏មានសក្តានុពលមួយសម្រាប់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយសារប្រទេសទាំងពីរមានចំណងទាក់ទងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយអំពីចំណងទាក់ទងផ្នែកសាសនា វប្បធម៌ និងជំនឿប្រពៃណីរវាងកម្ពុជា និងឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាឱ្យមកកម្ពុជាកាន់តែច្រើន។

លោក Surya Narayan បានបញ្ជាក់ថា The Better Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងបង្ហាញពីការអភិវឌ្ឍ សក្តានុពល និងឱកាសនានារបស់កម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ ព្រមទាំងចូលរួមជំរុញការវិនិយោគ និងទេសចរណ៍។

លោកបានឱ្យដឹងថា វេទិកានេះផ្សព្វផ្សាយខ្លឹមសារជាប្រចាំពាក់ព័ន្ធនឹងការអភិវឌ្ឍកម្ពុជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រវត្តិសាស្ត្រ ឱកាសសេដ្ឋកិច្ច និងបុគ្គលដែលបានចូលរួមចំណែកក្នុងសហគមន៍។ ក្នុងនោះក៏មានផ្នែក «Unsung Heroes» ដែលបង្ហាញពីបុគ្គលដែលមានស្នាដៃ និងការរួមចំណែកដល់សង្គម។

បើតាមការបញ្ជាក់របស់ស្ថាបនិក The Better Cambodia វេទិកានេះមានអ្នកអានប្រមាណ ៦០,០០០នាក់ ក្នុងមួយខែ ក្នុងនោះមានទស្សនិកជនមកពីប្រទេសឥណ្ឌា សិង្ហបុរី និងសហរដ្ឋអាមេរិក។ វេទិកានេះក៏បានចូលរួមភ្ជាប់ធុរកិច្ចកម្ពុជា និងឥណ្ឌា ព្រមទាំងផ្សព្វផ្សាយឱកាសវិនិយោគក្នុងវិស័យមួយចំនួន ដូចជា កសិកម្ម និងសុខាភិបាល។

ក្រៅពីការផ្សព្វផ្សាយព័ត៌មាន The Better Cambodia កំពុងពង្រីកការផលិតវីដេអូ និងកម្មវិធីផតខាស ព្រមទាំងមានគម្រោងពង្រឹងជំនាញភាសាអង់គ្លេស និងការផលិតព័ត៌មានវិជ្ជមានក្នុងចំណោមអ្នកសារព័ត៌មានកម្ពុជា។

ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស លោកស្រី Dhanita Nair បានលើកឡើងពីកិច្ចសហការជាមួយស្ថាប័នកម្ពុជាក្នុងការពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម និងធ្វើឱ្យការបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមស្តង់ដារអន្តរជាតិ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្វាគមន៍កិច្ចសហប្រតិបត្តិការនេះ និងបានបញ្ជាក់ថា ក្រសួងព័ត៌មានអាចសម្របសម្រួលការរៀបចំការបណ្តុះបណ្តាលជាមួយស្ថាប័នរបស់ប្រទេសឥណ្ឌា សម្រាប់មន្ត្រីក្រសួង និងអ្នកសារព័ត៌មាន។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលក្រសួងព័ត៌មានធ្លាប់មានជាមួយស្ថាប័នឥណ្ឌា តាមរយៈកម្មវិធីអាហារូបករណ៍ និងការបណ្តុះបណ្តាលសម្រាប់មន្ត្រីក្រសួង។

ភាគីទាំងពីរបានឯកភាពបន្តទំនាក់ទំនង និងរៀបចំគម្រោងជាក់លាក់ក្រោមវិស័យសហប្រតិបត្តិការ ៤ចំណុច ព្រមទាំងពិចារណារៀបចំកិច្ចព្រមព្រៀងជាផ្លូវការ នៅពេលចាំបាច់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និង The Better Cambodia កាន់តែមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ដល់ការផ្សព្វផ្សាយកម្ពុជាទៅកាន់អន្តរជាតិ៕