* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងចម្រុះខេត្តរតនគិរី និងមណ្ឌលគិរី រួមគ្នាបង្ក្រាបបទល្មើសធនធានរ៉ែខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់

06-10-2026 21:00

(រតនគិរី)៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក វ៉ាន់ សោភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានដឹកនាំកម្លាំងចម្រុះ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (រ៉ែ) អនាធិបតេយ្យ នៅចំណុចភូមិស្រែជ្រៃ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ក្នុងដែនជម្រកសត្វព្រៃលំផាត់។

ប្រតិបត្តិការនេះបានប្រើប្រាស់មធ្យោបាយរថយន្តចំនួន ១៣គ្រឿង ម៉ូតូចំនួន ១៣គ្រឿង និងកម្លាំងចម្រុះចំនួន ៥៤នាក់ ប្រដាប់ដោយអាវុធធុនស្រាលជាច្រើនដើម។

លោក វ៉ាន់ សោភា បានបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកអភិបាលស្រុកផ្ទាល់។

ជាលទ្ធផល ក្រុមការងារពុំបានប្រទះឃើញការប្រព្រឹត្តបទល្មើសជាក់ស្តែងនៅទីតាំងចាស់ឡើយ គឺឃើញតែស្លាកស្នាមប៉ុណ្ណោះ។ យ៉ាងណាមិញ នៅក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ក្រុមការងារបានប្រទះឃើញភស្តុតាងបញ្ជាក់ដែលបម្រើឱ្យការរែងរ៉ែមាសខុសច្បាប់ នៅក្នុងរបងផ្ទះ រួមទាំងការលក់ឧបករណ៍នានាសម្រាប់ប្រព្រឹត្តបទល្មើស។ ក្រុមការងារបានឱ្យម្ចាស់ផ្ទះធ្វើកិច្ចសន្យាបញ្ឈប់ការចូលទៅជីករ៉ែ បាន ១ករណី ស្មើនឹង១នាក់។

បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្តរតនគិរី បានដាក់កម្លាំងចំនួន ១៣នាក់ ប្រចាំការ ២៤/២៤ម៉ោង នៅទីស្នាក់ការងស្រែជ្រៃ រួមទាំងគ្រឿងឧបភោគ បរិភោគ។ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ ក្រុមការងារនឹងបន្ថែម កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ចំនួន ១០នាក់បន្ថែមទៀត ដើម្បីចូលរួមប្រចាំការជាមួយមន្ត្រីបរិស្ថាន បន្ទាប់ពីទទួលបានការសម្រេចជាគោលការណ៍ពីមេបញ្ជាការយោធភូមិភាគទី១ នៃកងយោធពលខេមរភូមិន្ទ៕