* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត កៅ ថាច ចូលរួមក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពី ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធមានភាពធន់នឹងគ្រោះមហន្តរាយ ក្នុងតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក

06-10-2026 21:27

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលរួមជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីពី ហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធមានភាពធន់នឹងគ្រោះមហន្តរាយក្នុងតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Financing Disaster-Resilient Infrastructure in Asia-Pacific Economic Cooperation Region) ដែលរៀបចំឡើងដោយវិទ្យាស្ថានធនាគារអភិវឌ្ឍន៍ជប៉ុន (Development Bank of Japan Institute Inc.,) និងផ្តោតលើការជំរុញការវិនិយោគជាមុនសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (Promoting Ex-Ante Investment in Disaster Risk Reduction) និងការបន្សាំនឹងអាកាសធាតុ ដើម្បីពង្រឹងភាពធន់របស់ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានការចូលរួមពីសំណាក់អគ្គលេខានៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក, តំណាងការិយាល័យ APEC នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន, តំណាងការិយាល័យកិច្ចការបរិស្ថានសកល, គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងស្ថាប័នស្រាវជ្រាវ នាថ្ងៃអង្គារទី៦ ខែតុលា ឆ្នាំ២០២៦។

ក្នុងសិក្ខាសាលានេះ លោក Enrique Florencio អគ្គលេខាធិការ ADFIAP បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាស្តីពីការជំរុញការវិនិយោគជាមុនលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សាំ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់។

កិច្ចពិភាក្សាបានលើកឡើងអំពីបទពិសោធន៍ល្អៗ បច្ចេកវិទ្យា យន្តការហិរញ្ញប្បទាន និងឧបសគ្គចំពោះការវិនិយោគ ព្រមទាំងតួនាទីរបស់រាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ អ្នកផ្តល់បច្ចេកវិទ្យា (Technology Providers) និងវិនិយោគិន ក្នុងការកៀរគរធនធានមុនពេលគ្រោះមហន្តរាយកើតឡើង។

សិក្ខាសាលាក៏បានណែនាំអំពី ISO 37116 ដែលជាស្តង់ដារអន្តរជាតិ សម្រាប់គាំទ្រការផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគជាមុនក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលធ្វើបទបង្ហាញដោយ លោក Kenji Omi, ប្រធានផ្នែកស្រាវជ្រាវក្រៅប្រទេសនៃវិទ្យាស្ថានធនាគារអភិវឌ្ឍន៍ជប៉ុន៕