* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រឿងផ្អើលចាប់បានត្រីប្រា ទម្ងន់ជាង ១០០គីឡូ នៅស្រុកម៉ាឡៃ, មន្ត្រីជំនាញចេញ បញ្ជាក់ថា ការពិតជា «ត្រីរាជ» ទេ ដែលពេលនេះ ត្រូវបានរក្សាទុកធ្វើត្រីមេពូជ

07-10-2026 10:02

(បន្ទាយមានជ័យ)៖ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថាករណីចាប់បានត្រីប្រាទម្ងន់ជាង ១០០គីឡូក្រាមនៅស្រុកម៉ាឡៃ ពេលនេះ មន្ត្រីជំនាញ បានបញ្ជាក់ថាជា «ត្រីរាជ» ត្រូវបានរក្សាទុកធ្វើត្រីមេពូជហើយ។

គួរជម្រាបថា កាលពីថ្ងៃទី៦ ខែតុលាម្សិលមិញនេះ ពលរដ្ឋនៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបង់សំណាញបានត្រីប្រា (ការសន្មតបឋម) ដែលមានទម្ងន់រហូតដល់ទៅជាង ១០០គីឡូក្រាម។

តាមការបញ្ជាក់របស់លោក អ៊ុក វិបុល នោះមិនមែនជាត្រីប្រាទេ តែជាប្រភេទត្រីរាជ ដែលបច្ចុប្បន្នបានយកទៅរក្សាទុកនៅក្នុងស្រះទឹកមួយកន្លែង សម្រាប់ធ្វើត្រីមេពូជ។ ដោយលោក បានមានប្រសាសន៍ថា៖ «ត្រីនោះជាត្រីរាជ មិនមែនជាត្រីប្រាទេ ហើយបច្ចុប្បន្នត្រីនេះយកទៅរក្សានៅស្រះធំមួយ ដែលមានទំហំ ៦,៥ហិចតា និងជម្រៅ ៣០ម៉ែត្រ ដែលថ្ងៃអនាគតយើងអាចយកធ្វើមេពូជបាន»។

ទន្ទឹមនឹងនេះ លោក អ៊ុក វិបុល ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលចាប់បាន និងបានរក្សាទុកធ្វើជាត្រីមេពូជ៕