* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពិនិត្យផ្ទាល់ដំណើរការជ្រើសរើសកន្លែងការងារ ជូនបេក្ខជនគ្រូបង្រៀនបឋមសិក្សាជាប់បម្រុង (អាទិភាពទី១) វេនរសៀល

07-10-2026 11:18

(ភ្នំពេញ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដើម្បីធានានូវភាពរលូន តម្លាភាព ព្រមទាំងយុត្តិធម៌ ស្របតាមគោលការណ៍គុណាធិបតេយ្យ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវដំណើរការរៀបចំបែងចែកកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ វេនរសៀល ដែលបានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ១៣៖៣០រសៀលតទៅ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងឱកាសចុះពិនិត្យដំណើរការនាវេនរសៀលនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពិនិត្យលើដំណាក់កាលការងាររបស់គណៈកម្មការ ចាប់តាំងពីការផ្ទៀងផ្ទាត់វត្តមានបេក្ខជន (ចាប់ពីលេខរៀងទី១២១ ដល់ទី២៤០) ការរៀបចំសណ្តាប់ធ្នាប់ រហូតដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបង្ហាញប៉ុស្តិ៍ការងារនៅលើផ្ទាំងអេក្រង់យ៉ាងច្បាស់។

ការអញ្ជើញចុះពិនិត្យដោយផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងរៀបចំដំណើរការនេះ ព្រមទាំងផ្តល់នូវភាពកក់ក្តៅ និងទំនុកចិត្តដល់បេក្ខជនលោកគ្រូ-អ្នកគ្រូថ្មីទាំងអស់។

ដំណើរការបែងចែកកន្លែងការងារជូនបេក្ខជននាពេលនេះ គឺត្រូវបានអនុវត្តស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីពន្លឿននីតិវិធីនានាសំដៅធានាឱ្យបេក្ខជនអាចចុះទៅបំពេញភារកិច្ចនៅតាមសាលារៀនគោលដៅបានទាន់ពេលវេលា៕