* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសជំហរយ៉ាងដាច់ណាត់ មិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជា​​ (Video inside)

07-10-2026 12:09

(ភ្នំពេញ)៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា តាំងពីមុនឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី គឺសម្តេចបានប្រឆាំងយ៉ាងដាច់ណាត់មិនឱ្យមានការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជាឡើយ។

ការចេញមកបង្ហើប និងបញ្ជាក់ជំហរបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច​ និងលោកជំទាវបណ្ឌិត​​​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ បានអញ្ជើញជាអធិបតី ដើម្បីអបអរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរខួប៨០ ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី​ នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថាយ៉ាងដូច្នេះថា៖ «គោលការណ៍ខ្ញុំតាំងពីមុនខ្ញុំ ទទួលភារកិច្ចជានាយករដ្ឋមន្ត្រី គឺខ្ញុំប្រឆាំងជាមួយការចង់ដាំកញ្ឆានៅកម្ពុជា»។

បើតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា មានការបញ្ចុះបញ្ចូលមួយចំនួន នៅពេលដែលឃើញប្រទេសថៃ អនុញ្ញាតឱ្យមានការដាំដើមកញ្ឆានេះ​ដើម្បីបម្រើក្នុងគោលដំណងប្រើឱ្យផ្នែកវេជ្ជសាស្ត្រ និងវិស័យសុខាភិបាល ដែលជួយបំបាត់ការឈឺចាប់របស់អ្នកជំងឺជាដើម។ ការដំណាំកញ្ឆានេះ គឺគ្មានផ្ដល់ផលចំណេញដល់ជាតិឡើយ។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ បានលើកឡើងថា នៅតាមបណ្តាប្រទេសមួយចំនួន គឺបានដាំ និងប្រើប្រាស់រុក្ខជាតិកញ្ឆានេះ នៅក្នុងវិស័យវេជ្ជសាស្ត្រ។ ត្រង់ចំណុចនេះក៏មានក្រុមហ៊ុនបរទេសមួយចំនួនបានស្នើសុំវិនិយោគដាំរុក្ខជាតិកញ្ឆានៅលើទឹកដីរបស់កម្ពុជា ប៉ុន្តែ សុំស្នើនេះមិនទទួលបានការអនុញ្ញាតនោះទេ។

«អ៊ឹចឹងក៏មានការគិតគូរ វិសោធនកម្មច្បាប់មួយចំនួន ខ្ញុំថា អត់ទេ ព្រោះយើងគ្រប់គ្រងមិនបានទេ។​​​ ដាំកញ្ឆា តើគ្រប់គ្រងបានទេ? គោលដៅនៃការចង់ដាំនោះថាដើម្បីនាំចេញទៅក្រៅ ខ្ញុំថាគ្រប់គ្រងមិនបាន»។ នេះជាការគូសបញ្ជាក់ថាបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា បើដាំកញ្ឆានៅកម្ពុជា ច្បាស់ណាស់ប្រជាជននឹងជក់កញ្ឆា។ ដូច្នេះ​រាល់ការស្នើសុំរុក្ខជាតិកញ្ឆានៅកម្ពុជា សម្តេចតែងតែចេញមកបដិសេធ។ ចំពោះបញ្ហាដែលបង្កឡើងដោយសាររុក្ខជាតិកញ្ឆានេះ តាមការព្យាការណ៍ទុក្ខរបស់សម្តេច គឺនៅប្រទេសថៃ បានជួបបញ្ហាលើការគ្រប់គ្រងសកម្មភាពចរាចរណ៍កញ្ឆា និងការប្រើប្រាស់របស់ប្រជាជននៅក្នុងប្រទេស​ ដែលខុសពីគោលដំណងដើម ដែលដាំសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។

កញ្ឆា គឺជារុក្ខជាតិ​មួយ​ប្រភេទ មាន​ដើមកំណើត​ក្នុង​ទ្វីបអាស៊ី​ត្រជាក់​មធ្យម ហើយ​ត្រូវបាន​គេ​យកមក​ដាំ​ស្ទើរ​គ្រប់​ប្រទេស​។ នៅ​ឥណ្ឌូចិន ប្រទេស​ដែល​ដាំរុក្ខជាតិ​នេះច្រើនជាងគេ គឺ​​​ប្រទេសឡាវ និង​វៀតណាម ដែល​ភាគច្រើន​ដាំ​នៅលើ​ភ្នំ​។

​កញ្ឆា​នេះ គឺជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ជាតិ​ស្រវឹង នៅ​ដើម​ទាំងមូល ប៉ុន្តែ​នៅ​ចុង​ធាង​ផ្កា​មាន​ជាតិ​ស្រវឹង​ខ្លាំង​ជាង​។ គេ​តែងតែ​យក​ស្លឹក​មក​ហាន់ ហើយ​ហាល​ឱ្យស្ងួត លាយ​ជាមួយ​ស្លឹក​ថ្នាំជក់។ ពេល​ជក់​ដំបូង កញ្ឆា​ធ្វើឱ្យមានការ​សប្បាយចិត្ត តែបើ​ជក់​ច្រើន ការសប្បាយ​ចិត្ត​នោះ​បាត់​ទៅវិញ ហើយអ្នកខ្លះ​ឈានដល់​ទ្រហោយំ​វិញ ​ក៏មានដែរ​៕