* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំមហាគ្រួសារវិស័យទេសចរណ៍ នាំអំណោយជូនកងទ័ពយោធភូមិភាគទី៤ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

07-10-2026 14:45

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំមហាគ្រួសារវិស័យទេសចរណ៍ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ គ្រឹះស្ថានអង្គរ អាជ្ញាធរជាតិអប្សរា ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ សរុបប្រមាណ ៥០០នាក់។

ក្នុងឱកាសនេះ លោក ហួត ហាក់ បានថ្លែងអំណរគុណដល់លោក ពៅ ហេង ដែលបានផ្តល់ទីតាំង និងកិច្ចសហការរៀបចំឱ្យមហាគ្រួសារវិស័យទេសចរណ៍ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងទ័ពនៃយោធភូមិភាគទី៤។

លោករដ្ឋមន្ត្រី បានគូសរំលេចពីគុណបំណាច់ និងគំរូវីរភាពរបស់លោក ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីប្តូរយកសុខសន្តិភាពជូនប្រទេស និងប្រជាជន តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ និងការឯកភាពទឹកដីពេញលេញ។

លោក ហួត ហាក់ ក៏បានសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជំនាន់ ជាពិសេសកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យជាតិ និងសន្តិភាពជូនមាតុភូមិ និងប្រជាជន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន យកចិត្តទុកដាក់ចុះជួប និងសួរសុខទុក្ខដោយផ្ទាល់ដល់កងទ័ពដែលកំពុងឈរជើងការពារសន្តិសុខ និងសុខសន្តិភាពជូនប្រជាជននៅទូទាំងប្រទេស។

ជាក់ស្តែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ មហាគ្រួសារវិស័យទេសចរណ៍ បាននាំយកអំណោយ និងថវិកាជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងកងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដី ដោយសារភារកិច្ចរបស់ពួកគាត់មិនទាន់អាចវិលត្រឡប់ទៅជួបជុំគ្រួសារនៅស្រុកកំណើតបាន។

សម្រាប់អំណោយដែលនាំយកជូនក្នុងឱកាសនេះ រួមមាន៖ ថវិកាចំនួន ១០លានរៀល ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤, ថវិកាជូននាយទាហាន នាយទាហានរង និងពលទាហានដែលមានវត្តមានចំនួន ២៩០រូប ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល, អង្ករចំនួន ៣តោន, មីចំនួន ១០០កេស, ត្រីខខ្មែរចំនួន ៥កេសធំ ស្មើនឹង ៥០យួរ, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ ២១០កេស, ទឹកក្រូច ៤០០កេស និងសម្ភារៈផ្សេងៗ រួមមាន តង់ មុង ពិល ភួយ ធុងទឹក ម្សៅទឹកដោះគោ កាហ្វេ និងសម្ភារៈចាំបាច់មួយចំនួនទៀត។

លោក ហួត ហាក់ បានបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងនាំអំណោយជូនកងទ័ពនេះ គឺជាស្មារតីនៃមហាគ្រួសារខ្មែរ និងជាការបង្ហាញពីការយកចិត្តទុកដាក់ ចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ និងរក្សាសន្តិភាពជូនប្រជាជន៕