* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកជំនាញ៖ ប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករវិស័យកាត់ដេរឡើងខ្ពស់ នឹងបង្កការលំបាកដល់សហគ្រាស SMEs ក្នុងការជ្រើសរើសបុគ្គលិក

07-10-2026 15:31

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៧ ឡើងខ្ពស់ អាចជះឥទ្ធិពលលើទីផ្សារការងារលើសពីវិស័យដែលស្ថិតក្រោមច្បាប់ប្រាក់ឈ្នួលអប្បបរមា ដោយសហគ្រាសធុនតូច និងមធ្យម(SMEs) អាចប្រឈមនឹងការកើនឡើងថ្លៃកម្លាំងពលកម្ម និងការលំបាកក្នុងការរក្សាបុគ្គលិក។

លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានប្រសាសន៍ថា ប្រាក់ឈ្នួលចំនួន ២៣១.៥ដុល្លារ ដែលកំណត់សម្រាប់វិស័យវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៧ខាងមុខនេះ អាចក្លាយជាស្តង់ដារយោងសម្រាប់ទីផ្សារការងារទូទៅនៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតបញ្ជាក់ថា៖ «ទោះបី SMEs នៅក្រៅវិស័យដែលត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមា មិនមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាក៏ដោយ ប៉ុន្តែពួកគេអាចត្រូវបង្កើនប្រាក់ឈ្នួល ដើម្បីប្រកួតប្រជែងទាក់ទាញ និងរក្សាបុគ្គលិករបស់ខ្លួន»។

លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត ពន្យល់ថា សម្ពាធនេះមានភាពខុសគ្នាពីសហគ្រាសធំៗ ព្រោះ SMEs ភាគច្រើនមានដើមទុន និងប្រាក់ចំណេញមានកម្រិត ហើយមិនអាចបញ្ជូនការកើនឡើងនៃថ្លៃដើមទៅកាន់អ្នកប្រើប្រាស់បានងាយស្រួលទេ។

ជាមួយគ្នានេះ ការប្រកួតប្រជែងពីទំនិញនាំចូលក៏កំណត់សមត្ថភាពរបស់អាជីវកម្មក្នុងស្រុកក្នុងការដំឡើងតម្លៃ។ ប្រសិនបើទំនិញក្នុងស្រុកមានតម្លៃខ្ពស់ពេក អ្នកប្រើប្រាស់អាចងាកទៅរកផលិតផលពីប្រទេសជិតខាងដែលមានតម្លៃប្រកួតប្រជែងទាបជាង។

«សម្រាប់សហគ្រាសធំៗ ពួកគេអាចមានលទ្ធភាពចរចាជាមួយអ្នកបញ្ជាទិញ ដើម្បីសម្របសម្រួលការកើនឡើងថ្លៃដើម ប៉ុន្តែសម្រាប់ SMEs មិនមានលទ្ធភាពដូចគ្នានេះទេ។ ដូច្នេះការកើនឡើងថ្លៃកម្លាំងពលកម្មអាចដាក់សម្ពាធលើលំហូរសាច់ប្រាក់ និងប្រតិបត្តិការអាជីវកម្ម» លោកបណ្ឌិតបញ្ជាក់។

លោកបណ្ឌិតបន្តថា ដោយសារ SMEs មានតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ការកំណត់គោលនយោបាយប្រាក់ឈ្នួលគួរត្រូវពិចារណាទាំងផលប្រយោជន៍របស់កម្មករ និងសមត្ថភាពរបស់អាជីវកម្ម ដើម្បីចៀសវាងការកើនឡើងថ្លៃដើមខ្ពស់ពេក ដែលអាចប៉ះពាល់ដល់និរន្តរភាពសហគ្រាស។

«យើងត្រូវថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះការកើនឡើងប្រាក់ឈ្នួលមិនត្រឹមតែពាក់ព័ន្ធនឹងប្រាក់ចំណូលរបស់កម្មករទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងលទ្ធភាពប្រកួតប្រជែង លំហូរសាច់ប្រាក់ និងការបន្តអាជីវកម្មរបស់ SMEs ផងដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត៕