* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកជំនាញ៖ ប្រាក់ឈ្នួល​អប្បបរមា​របស់បងប្អូនកម្មករវិស័យកាត់ដេរឡើង​ខ្ពស់ នឹងបង្ក​ការលំបាក​ដល់​សហគ្រាស SMEs ​ក្នុង​ការ​​ជ្រើស​រើស​បុគ្គលិក

07-10-2026 15:31

(ភ្នំពេញ)៖ អ្នកជំនាញ​សេដ្ឋកិច្ច​ បានលើកឡើងថា ​​ប្រាក់ឈ្នួល​អប្បបរមាកម្មករនិយោជិតក្នុងវិស័យ​វាយន​ភ័ណ្ឌ សម្លៀក​បំពាក់ ស្បែ​ក​ជើង និង​ផលិត​ផលធ្វើដំណើរ​​សម្រាប់​ឆ្នាំ២០២៧ ឡើងខ្ពស់ អាចជះឥទ្ធិពល​លើទីផ្សារ​ការ​ងារ​លើស​ពីវិស័យដែល​ស្ថិតក្រោមច្បាប់ប្រាក់ឈ្នួ​លអប្បបរមា ដោយ​ស​ហ​គ្រាសធុន​តូច និងមធ្យម(SMEs) អាចប្រឈមនឹង​ការកើនឡើង​ថ្លៃកម្លាំង​ពលកម្ម និងការ​លំបាកក្នុង​ការរក្សា​បុគ្គលិក។

លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត សាស្ត្រា​ចារ្យសេដ្ឋកិច្ច​នៅសាកល​វិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និងវិទ្យា​សាស្ត្រ​សេដ្ឋកិច្ច មាន​ប្រសាស​ន៍ថា ប្រាក់​ឈ្នួលចំនួន ២៣១.៥​ដុល្លារ ដែល​កំណត់​សម្រាប់វិស័យ​វាយន​ភ័ណ្ឌ សម្លៀក​បំពាក់ ស្បែ​ក​ជើង និង​ផលិត​ផលធ្វើដំណើរ​សម្រាប់​ឆ្នាំ២០២៧​ខាង​មុខ​នេះ អាច​ក្លាយ​​ជាស្តង់​ដារយោ​ងសម្រា​ប់ទីផ្សារកា​រងារទូទៅ​នៅក្នុងប្រ​ទេសក​ម្ពុជា។

លោកបណ្ឌិបាន​បញ្ជាក់ថា៖ «ទោះបី SMEs នៅក្រៅវិស័​យដែលត្រូវ​អនុវត្តប្រាក់​ឈ្នួលអប្បប​រមា មិនមានកាតព្វ​កិច្ចផ្លូវច្បាប់​ក្នុងការកំ​ណត់​ប្រាក់ឈ្នួ​ល​អ​ប្បបរមាក៏​ដោយ ប៉ុន្តែ​ពួកគេអាចត្រូវប​ង្កើន​ប្រាក់​ឈ្នួល ដើម្បី​ប្រកួតប្រជែង​ទាក់ទាញ និងរក្សា​បុគ្គលិករប​ស់ខ្លួន»។

លោកបណ្ឌិត ស្រ៊ុន សុភ័ក្រ្ត បានពន្យល់​ថា សម្ពាធនេះ​មានភាពខុ​សគ្នាពីសហ​គ្រាស​ធំៗ ព្រោះ SMEs ភាគច្រើ​នមាន​ដើ​ម​ទុន និងប្រាក់​ចំណេញ​មាន​កម្រិត ហើយមិនអាចបញ្ជូន​ការកើន​ឡើងនៃ​ថ្លៃដើម​ទៅកាន់អ្នក​ប្រើប្រាស់​បាន​ងាយ​ស្រួលទេ។

ជាមួយគ្នានេះ ការប្រ​កួតប្រជែងពីទំនិញ​នាំចូលក៏កំណត់ស​មត្ថភាពរប​ស់អាជីវក​ម្មក្នុងស្រុកក្នុងកា​រដំឡើ​ងតម្លៃ។ ប្រសិនបើទំនិញក្នុង​ស្រុកមាន​តម្លៃ​ខ្ពស់​ពេក ​អ្នកប្រើប្រាស់អាច​ងាកទៅរកផលិ​តផលពីប្រទេសជិត​ខាងដែលមានត​ម្លៃប្រកួតប្រជែងទា​បជាង។

លោកបណ្ឌិតបានបញ្ជាក់ទៀតថា៖ «សម្រាប់សហគ្រា​សធំៗ ពួកគេអាចមានលទ្ធភា​ពចរចាជាមួ​យអ្នកបញ្ជាទិញ ដើម្បីសម្របស​ម្រួលការកើនឡើងថ្លៃដើ​ម​ ប៉ុន្តែស​ម្រាប់ SMEs មិនមាន​លទ្ធភា​ពដូចគ្នានេះទេ។ ដូច្នេះការកើ​នឡើងថ្លៃកម្លាំងពល​កម្មអាចដាក់​សម្ពាធ​លើលំ​ហូរសាច់​ប្រាក់ និងប្រ​តិបត្តិកា​រអាជីវកម្ម» លោកបណ្ឌិតបញ្ជាក់។

លោកបណ្ឌិតបន្តថា ដោយ​សារ SMEs មានតួនាទី​សំខាន់ក្នុងសេដ្ឋកិ​ច្ចកម្ពុជា ការកំណត់​គោលនយោ​បាយ​ប្រាក់ឈ្នួលគួរត្រូ​វពិចារណាទាំងផ​ល​ប្រយោ​ជន៍រ​បស់កម្ម​ករ និងសម​ត្ថភាពរបស់​អាជីវកម្ម ដើម្បីចៀ​សវាងការកើន​ឡើងថ្លៃ​ដើមខ្ពស់ពេក ដែលអា​ចប៉ះ​ពាល់​ដល់និរ​ន្តរភាពស​ហ​គ្រាស។ យើងត្រូវថ្លឹងថ្លែង ឱ្យបា​នគ្រប់ជ្រុងជ្រោ​យ ព្រោះការកើនឡើ​ងប្រាក់ឈ្នួលមិនត្រឹម​តែពាក់ព័ន្ធនឹងប្រាក់ចំណូ​លរបស់កម្មក​រទេ ប៉ុន្តែក៏​ពាក់​ព័ន្ធនឹ​ង​ល​​ទ្ធ​ភាព​ប្រកួតប្រជែ​ង លំហូរសាច់ប្រាក់ និងការបន្តអាជីវកម្មរបស់ SMEs ផងដែរ៕