* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ត្រី៖ ចុះផ្សព្វផ្សាយនូវការផ្ដល់សេវារដ្ឋបាល ច្រកចេញចូលតែមួយជូនដល់សិស្សនិស្សិត ក្នុងខេត្តសៀមរាប

07-10-2026 15:33

(សៀមរាប)៖ លោក ស្មៀន ប៊ុនធឿន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល ផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងធ្វើការបង្ហាញពីការចូលប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ ជូននិស្សិតនៅសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ (USEA)។

ក្នុងឱកាសនោះ លោក ស្មៀន ប៊ុនធឿន បានថ្លែងថា យន្តការនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៣ និងបានដាក់ឱ្យអនុវត្តសាកល្បងដំបូងនៅឆ្នាំ២០០៥ នៅខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍។ លោកបន្តថា គោលបំណងនៃការបង្កើតអង្គភាពច្រកចេញចូលនេះ គឺដើម្បីប្រមូលផ្ដល់សេវារដ្ឋបាលមួយចំនួន ដែលទទួលបានការធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័ននានាឱ្យស្ថិតនៅកន្លែងតែមួយ និងត្រូវមានបែបបទនីតិវិធី ដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ដបាន និងគ្មានអំពើពុករលួយ។

លោកបានបន្តថា ការផ្ដល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលចែកចេញជា ៣កម្រិត រួមមាន ថ្នាក់រាជធានីខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំសង្កាត់។

លោក ម៉ន សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ អនុក្រឹត្យលេខ១៨ គឺដើម្បីបង្កើតយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ។ ក្នុងការស្នើសុំសេវា គឺត្រូវជំនួសមកវិញនូវការផ្តល់សេវាដែលមានទីតាំង តម្លៃ និងពេលវេលាច្បាស់លាស់។ក្នុងនោះមានការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណៈ និងដឹកជញ្ជូន វិស័យព័ត៌មាន វិស័យវប្បធម៌ និងសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម វិស័យរ៉ែ វិស័យដែនដី វិស័យកសិកម្ម និងវិស័យការងារ។

ជាមួយគ្នានេះ លោកសូមអំពាវនាវនិស្សិតទាំងអស់ ឱ្យយកចំណេះដឹងដែលទទួលបានអំពីការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ ទៅធ្វើការចែករំលែក និងផ្សព្វផ្សាយបន្តដល់ឪពុកម្ដាយ អាណាព្យាបាល និងមិត្តភក្ដិ ឱ្យបានយល់ដឹងច្បាស់អំពីសិទ្ធិ នីតិវិធី និងភាពងាយស្រួលក្នុងការទទួលសេវារដ្ឋបាលប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕