* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សភាពាណិជ្ជកម្មកម្ពុជាទីក្រុងអុកក្លិន ប្រទេសនូវែលសេឡង់ ចុះ MOU ជំរុញការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងកម្ពុជា និងនូវែលសេឡង់

07-10-2026 19:31

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជាទីក្រុងអុកក្លិន ប្រទេសនូវែលសេឡង់ (CCCNZ) និងក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក (VCAT) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ក្នុងគោលបំណងជំរុញការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងកម្ពុជា និងនូវែលសេឡង់។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក គួយ ម៉ៃឃល ប្រធានសភាពាណិជ្ជកម្មកម្ពុជាទីក្រុងអុកក្លិន ប្រទេសនូវែលសេឡង់ លោក នាត ស៊ុនណេង និង លោកស្រី សោម ស្រីលក្ខិណា តំណាងក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក និង លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាសាក្សី ព្រមទាំងមានការចូលរួមពីសំណាក់សហការី និងក្រុមការងាររបស់ភាគីទាំងពីរ។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងតាមរយៈការផ្តួចផ្តើម និងសម្របសម្រួលរបស់លោក វណ្ណឌី សុវិទូរ្យ៍ ជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក ដែលបានចូលរួមជំរុញ និងសម្របសម្រួលកិច្ចសហការរវាងភាគីទាំងពីរ។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងសហការគាំទ្រអាជីវកម្ម និងអ្នកវិនិយោគិននូវែលសេឡង់ និងជាសមាជិកសភាពាណិជ្ជកម្មទីក្រុងអុកក្លិន ប្រទេសនូវែលសេឡង់ ដែលមានបំណងវិនិយោគ និងប្រកបអាជីវកម្មនៅកម្ពុជា តាមរយៈការប្រឹក្សាយោបល់ដោយវិជ្ជាជីវៈ ផ្តល់ព័ត៌មាន និងការណែនាំពាក់ព័ន្ធនឹង ការបង្កើតអាជីវកម្ម គណនេយ្យ ពន្ធដារ និងការអនុលោមតាមបទប្បញ្ញត្តិកម្ពុជាផ្សេងៗ ព្រមទាំងជំរុញការផ្គូរផ្គងអាជីវកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់។

ជាមួយគ្នានេះ VCAT ដែលជា ក្រុមហ៊ុនផ្តល់សេវាកម្ម គណនេយ្យ និងពន្ធដារ ទទួលបានអនុលោមភាពពន្ធប្រភេទមាស និងទទួលស្គាល់ដោយអគ្គនាយកដ្ឋានពន្ធដារ និងនិយ័តករគណនេយ្យ និងសវនកម្ម នឹងផ្តល់ការប្រឹក្សាយោបល់ដោយឥតគិតថ្លៃជូនអ្នកវិនិយោគិននូវែលសេឡង់ និងជាសមាជិក CCCNZ អំពីដំណើរការចុះបញ្ចីក្រុមហ៊ុន កាតព្វកិច្ចបទបញ្ញត្តិសំខាន់ៗដូចជាបទបញ្ញត្តិពន្ធដារ និងបទបញ្ញត្តិរបាយការណ៍គណនេយ្យ ជាដើមនៅកម្ពុជា ព្រមទាំងផ្តល់ព័ត៌មានទូទៅពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្ម ផែនការអាជីវកម្ម និងព័ត៌មានសេដ្ឋកិច្ចផ្សេងៗ។

ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ CCCNZ នឹងសហការណែនាំ និងបញ្ជូនសមាជិក ក៏ដូចជាអ្នកវិនិយោគិនដែលមានចំណាប់អារម្មណ៍លើការវិនិយោគ ឬប្រកបអាជីវកម្មនៅកម្ពុជា មកកាន់ VCAT ក្នុងនាមជាដៃគូផ្នែកគណនេយ្យ ពន្ធដារ និងសេវាពាក់ព័ន្ធនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) តាមរយៈលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមន៍ ក៏បានចូលរួមជាសាក្សី និងអបអរសាទរនូវកិច្ចសហប្រតិបត្តិការនេះដែលជាប្រយោជន៍សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកឧកញ៉ា បានបន្ថែមផងដែរថា កិច្ចសហការរបៀបនេះនឹងជាគន្លឹះក្នុងការជំរុញ និងជាចំណែកមួយក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងបង្កើតឱកាសអាជីវកម្មរវាងកម្ពុជា និងនូវែលសេឡង់ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕