* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្រុកដំណាក់ចង្អើរ ខេត្តកែប​ ច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងទីតាំងដី១កន្លែងនៅភូមិអង្កោល ឃុំអង្កោល ដែលចោទប្រកាន់អាជ្ញាធរថា បណ្តែតបណ្តោយឱ្យមានការចាក់ដីលុបព្រៃកោងកាងធម្មជាតិ

07-10-2026 20:35

(កែប)៖ ស្រុកដំណាក់ចង្អើរ ខេត្តកែប​ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺមួយ ដោយច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងទីតាំងដី១កន្លែងនៅភូមិអង្កោល ឃុំអង្កោល ដោយចោទប្រកាន់អាជ្ញាធរថា បណ្តែតបណ្តោយឱ្យមានការចាក់ដីលុបព្រៃកោងកាងធម្មជាតិ។

​រដ្ឋបាលស្រុកបានបញ្ជាក់ឱ្យដឹងថា ​ថ្មីៗនេះ មានទំព័រសារព័ត៌មានមួយចំនួនតូច បានចុះផ្សាយព័ត៌មានដោយខ្វះការផ្ទៀងផ្ទាត់ កាត់តសាច់រឿង និងមានលក្ខណៈបំភាន់ ដែលចោទប្រកាន់អាជ្ញាធរថា បានបណ្តែតបណ្តោយឱ្យមានការចាក់ដីលុបព្រៃកោងកាងធម្មជាតិ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល។

​ដើម្បីជម្រះនូវរាល់ការភាន់ច្រឡំ ការពារភាពស្អាតស្អំរបស់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយនេះ និងសូមបញ្ជាក់ការពិតជូនមហាជនដូចខាងក្រោម៖

​- ទី១៖ ទីតាំងដីនោះ មិនមែនជាដីសាធារណៈរបស់រដ្ឋ ឬតំបន់ព្រៃកោងកាងអភិរក្សនោះឡើយ។ វាគឺជាដីកម្មសិទ្ធិឯកជនស្របច្បាប់ ដែលមាន "វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)" ចេញដោយស្ថាប័នមានសមត្ថកិច្ចត្រឹមត្រូវ និងមានលិខិតអនុញ្ញាតចាក់អាចម៍ដីស្របតាមលក្ខណៈបច្ចេកទេស។

-​ទី២៖ សូមរំលឹកថា ខេត្តកែប បានបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ ១០០% រួចរាល់ជាស្ថាពរ។ និងបានចុះបញ្ជីដី​សាធារណៈ​របស់ដោយប័ណ្ណកម្មសិទ្ធិរដ្ឋយ៉ាងរឹងមាំ ដោយគ្មានជនណាមួយអាចលួចលាក់ទន្ទ្រានបានឡើយ។

- ទី៣៖ ការកាត់តវីដេអូហើយសន្និដ្ឋានឯកតោភាគី ដោយមិនបានផ្ទៀងផ្ទាត់ឯកសារជាមួយអាជ្ញាធរមានសមត្ថកិច្ច គឺជាទង្វើខ្វះវិជ្ជាជីវៈ និងជាការប្រឌិតព័ត៌មាន។
​រដ្ឋបាលស្រុកដំណាក់ចង្អើរ តែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមពីអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព។ ទន្ទឹមនឹងនេះ រដ្ឋបាលស្រុករក្សាសិទ្ធិពេញលេញក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕