* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធាន ស.ស.យ.ក ស្រុកទឹកឈូ ដឹកនាំសមាជិកវេចនំអន្សមខ្មែរ ថែរក្សាវប្បធម៌ជាតិ មុនរដូវភ្ជុំបិណ្ឌ

07-10-2026 20:55

(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ចូលរួមវេចនំអន្សមខ្មែរ ដើម្បីថែរក្សាវប្បធម៌ជាតិ ព្រមទាំងពិសារអាហារថ្ងៃត្រង់ជុំគ្នាប្រកបដោយសាមគ្គីភាព មុនពេលរដូវភ្ជុំបិណ្ឌចូលមកដល់។

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅនៅសាលាស្រុកទឹកឈូ។

លោក អ៉ឹម ច័ន្ទសោធន បានលើកឡើងថា សកម្មភាព «វេចនំអន្សមខ្មែរ ថែវប្បធម៌ជាតិ» នេះ មិនត្រឹមតែជាការជួបជុំគ្រួសារ ស.ស.យ.ក ស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពីការថែរក្សា ការពារ និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក។ លោកបានបន្តទៀតថា ការរៀបចំវេចនំអន្សម ព្រមទាំងអាហារជួបជុំគ្នានេះ គឺជាការឧបត្ថម្ភគាំទ្រទាំងស្រុងពីលោក ព្រំ សៅរិទ្ធិ សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ស្រុកទឹកឈូ។

ពិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក ស.ស.យ.ក ស្រុកទឹកឈូ ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីដ៏សំខាន់របស់ខ្មែរ៕